Alexis Sanchez កំពុងចរចារជាមួយក្លឹបយក្សនៅអុីតាលី បន្ទាប់ពីត្រូវបានបដិសេដដោយក្លឹបបិសាចក្រហម Manchester United
- May 9, 2019
ក្លឹបបិសាចក្រហម Manchester United បានទទួលការឈឺចាប់នៅក្នុងរដូវកាលមួយដ៏សែនក្តៅ និងស្ងួតមួយនេះជាមួយនឹងការធ្លាក់ចុះនៃទម្រង់លេង និងខ្វះការជឿជាក់នៅក្នុងក្រុម និងកីឡាករទាំងអស់។ ជាលទ្ធផល មានកីឡាករជាច្រើនត្រូវបានរំពឹងទុកថានិងអាចលេងនៅក្នុងរដូវកាលក្រោយនេះ ហើយរដូវកាលទិញលក់កីឡាករនៅខាងមុខនេះនឹងបង្ហាញថាកីឡាកររូបណានៅបន្ត និងកីឡាកររូបណាខ្លះត្រូវចាកចេញ។ នៅក្នុងនោះដែរ កីឡាករសញ្ជាតិឈីលី Alexis Sanchez គឺជាកីឡាករមួយរូបដែលមានឧបសគ្គច្រើននៅក្នុងគ្រប់រដូវកាលទាំងអស់ ហើយកីឡាររូបនេះត្រូវបានចូលលេងជាមួយក្លឹបបិសាចក្រហមនៅក្នុងខែមករារដូវកាលមុន ប៉ុន្តែរូបគាត់ហាក់ដូចជាធ្វើមិនបានល្អ និងជោគជ័យនៅក្នុងអាជីពបាល់ទាត់ជាមួយបិសាចក្រហមនោះទេ ខណៈដែលគាត់ជាកីឡាករដែលទទួលបានប្រាក់អាទិត្យច្រើនជាងគេនៅក្នុងក្លឹប។

បន្ថែមពីនេះទៅទៀត Sanchez កំពុងតែរកទ្រនំថ្មី ហើយបើតាមការរាយការណ៍បានអោយដឹងថាគាត់អាចនឹងផ្លាស់ប្តូរទៅលេងនៅក្នុងប្រទេសអុីតាលីជាមួយក្លឹបយក្ស Inter Milan។ តាមរយៈការរាយកាណ៍ដដែលបានបន្ថែមទៀតថា ភ្ងាក់ងាររបស់ Sanchez បានហោះទៅទីក្រុង Milan របស់ប្រទេសអុីតាលីដើម្បីពិភាក្សារពីការផ្លាស់ប្តូររបស់ Sanchez នៅក្នុងរដូវកាលក្រោយ ជាមួយនឹងប្រាក់ខែជាកត្តាសំខាន់សម្រាប់គាត់។ គួរបញ្ជាក់ផងដែរថា អ្នកចាត់ការទូទៅរបស់ United លោក Ole Gunnar Solsjear បានទទួលស្គាល់ថា ពួកគាត់បានឃើញកីឡារមួយចំនួននៅរយៈពេលចុងក្រោយនេះ ហើយពួកគាត់គិតថាលុយដែលចំនាយទៅលើកីឡាករសញ្ជាតិឈីលី Sanchez វាមិនសាកសមនូវអ្វីដែលគាត់បានធ្វើសម្រាប់ក្លឹបនោះទេ ដូចនេះវាអាចជាពេលវេលាចុងក្រោយ ដែលពួកគាត់អាចឃើញខ្សែបំរើស្លាបរូបនេះ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia
- Share This Post:










