ខ្មែរណូត

ស្វែងរក

  • កីឡា

    Eden Hazard គ្រវីក្បាល ហើយបើកឡានចេញភ្លាម បន្ទាប់ពីអ្នកគាំទ្រក្រុមតោខៀវ Chelsea និយាយថាអោយគាត់នៅបន្តទៀតទៅ

    BY Khmernote Media May 10, 2019
    Eden Hazard គ្រវីក្បាល ហើយបើកឡានចេញភ្លាម បន្ទាប់ពីអ្នកគាំទ្រក្រុមតោខៀវ Chelsea និយាយថាអោយគាត់នៅបន្តទៀតទៅ

    ការប្រកួតចុងក្រោយរបស់ក្រុមតោខៀវ Chelsea នៅក្នុងថ្ងៃអាទិត្យនេះដែលបានឈ្នះ៣ទល់នឹង០ ជាមួយក្រុម Watford ត្រូវបានគេជឿជាក់ថានេះជាប្រកួតចុងក្រោយនៅក្នុងក្របខ័ណ្ឌ English Premier League សម្រាប់ក្រុមតោខៀវ Chelsea នៅក្នុងពហុកីឡាដ្ឋាន Stamford Bridge។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិប៊ែលស្សុីកជាអ្នកដែលរកបាន២គ្រាប់កំពុងតែដំណើរការ និងមានទំនាក់ទំនងជាមួយក្លឹបយក្ស Real Madrid នៅក្នុងរដូវក្តៅនេះក្នុងរយៈពេលប៉ុន្មានអាទិត្យថ្មីៗនេះ។ ក្លឹប Real Madrid ជឿជាក់ថាពួកគេនឹងអាចយក Hazard ទៅទីក្រុង Madrid ឆាប់ខណៈដែររដូវកាលនេះចប់ស្ទើរតែទាំងស្រុងទៅហើយ នេះបើយោងទៅតាមកាសែតអេស្ប៉ាញ Marca។

    ក្លឹបតោខៀវ Chelsea កំពុងតែប្រថុយក្នុងការបាត់បង់កីឡាករវ័យ ២៨ឆ្នាំរូបនេះដោយគ្មានបានអ្វីទាំងអស់បន្ទាប់ពីចប់រដូវកាល ២០១៩-២០២០ នៅពេលដែលកុងត្រារបស់កីឡាករនេះបញ្ចប់ ឬក៏ត្រូវលក់ដើម្បីយកលុយចូលក្លឹបនៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែបន្ទាប់ពីជួយក្លឹបអោយជាប់ Top 4 នៅក្នុងរដូវកាលនេះ មើលទៅប្រហែលជារូបគាត់នឹងចាកចេញបន្ទាប់ពីការប្រកួតទាំងអស់បានបញ្ចប់ទាំងស្រុងជាមួយនឹងការជូនពរអ្នកទាំងអស់គ្នានៅក្នុងក្លឹប។ គួរបញ្ជាក់ផងដែរថា Hazard បានជួយក្លឹបអោយរកបាន ៣១គ្រាប់ក្នុងចំណោម៦២គ្រាប់ទាំងអស់នៅក្នុងក្របខ័ណ្ឌ English Premier League ដោយរកបាន ១៦ គ្រាប់ និងបោះបាល់អោយគេស៊ុតបាន ១៥គ្រាប់ផងដែរ។

    ហើយឥឡូវនេះ រូបគាត់ចង់សាកល្បងខ្លួនគាត់ជាមួយនឹងក្លឹបមួយដែលធំជាងគេលើលោក ហើយនៅក្រោមការដឹកនាំនិមិត្តរូបរបស់គាត់កាលពីនៅក្មេងលោក Zinedine Zidane ផងដែរ។ លើសពីនេះទៅទៀត អ្នកគាំទ្ររបស់តោខៀវ Chelsea អាចនឹងសប្បាយចិត្ត ហើយគេនៅតែជឿជាក់ថា Hazard នឹងសម្រេចចិត្តនៅក្រោមដំបូលពហុកីឡាដ្ឋាន Stamford Bridge នៅក្នុងរដូវក្តៅនេះ មិនតែប៉ុណ្ណោះមានអ្នកគាំទ្រមួយក្រុមមានឱកាសបានសួរទៅ Hazardផ្ទាល់ថា” Stay at Chelsea! Stay at Chelsea, Bro!” មានន័យថាអ្នគាំទ្រទទួចអោយ Hazard នៅលេងបន្តទៀត ប៉ុន្តែ Hazard មិនបាននិយាយអ្វីទាំងអស់ គ្រាន់តែបញ្ចេញកាយវិការគ្រវីក្បាល ហើយបើកឡានចេញទៅយ៉ាងលឿន៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ GivemeSports

    Share This Post: