ហ្វេនបិសាចក្រហមសប្បាយចិត្តខ្លាំងហើយបើមានរឿងបែបនេះកើតឡើងនោះ!! Ronaldo មិនពេញចិត្ត និងកំពុងតែសម្លឹងមកលេងជាមួយក្លឹបចាស់នៅក្នុង English Premier League វិញ បន្ទាប់ពីក្លឹប Juventusមិនគោរពតាមសន្យាដែលថានឹងទិញកីឡាករពីររូបដែល Ronaldo បានស្នើ
- May 11, 2019
ថ្មីៗនេះមានព័ត៌មានរាយការណ៍ថា ក្លឹបសេះបង្កង់ Juventus បានសម្រេចចិត្តមិនចុះកុងត្រាជាមួយកីឡាករវ័យក្មេង Joao Felix ពី Benfica និងមិត្តភក្តិជិតដិតរបស់ Ronaldo ដែលជាហេតុធ្វើអោយ Ronaldo នៅមិនសុខ។ ជាមួយគ្នានេះដែរ កីឡាករវ័យក្មេងដូចជាចង់ទៅលេងនៅក្នុងទឹកដីអង់គ្លេសជាមួយ Man City ជាមួយលោក Pep Guardiola ខណៈដែរ Juventus ចង់រក្សាទុក Alex Sandro ជាជាងចុះកុងត្រាជាមួយខ្សែការពារស្លាបសញ្ជាតិប្រេសុីល Marcelo ពី Real Madrid។ គួរបញ្ជាក់ផងដែរថា Ronaldo គឺជាអ្នកចង់បានកីឡាករទាំងពីររូបនេះដើម្បីមកជួយខ្លួនបន្ទាប់ពីធ្លាក់ UEFA Champion League ក្រោយចាញ់ Ajax នៅក្នុងវគ្គ៨ ក្រុម ហើយត្រូវបានគេនិយាយថា គាត់មិនសប្បាយចិត្តនូវស្ថានភាពបច្ចុប្បន្ននោះទេជាពិសេសបន្ទាប់ពី Juventus បានសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្លាស់ប្តូរស្ថានការដែលបានកើតឡើងនៅក្នុងរដូវកាលនេះ។
ជាលទ្ធផល តារាបាល់ទាត់ឆ្នើមសញ្ជាតិប៉ុកទុយហ្គាលរូបនេះកំពុងតែសម្លឹងរកការចាកចេញពីពហុកីឡាដ្នាន Turin ហើយអាចនឹងត្រឡប់ទៅក្លឹបចាស់របស់ខ្លួន Manchester United។ បើយោងទៅតាមការរាយការណ៍បានអោយដឹងថា អ្នកឧបត្ថម្ភធំរបស់ក្លឹបបិសាចក្រហមសហការជាមួយក្រុមហ៊ុន Chevrolet នឹងជួយត្រៀមលុយដើម្បីទប់ចំនាយទៅលើកីឡាកររូបនេះ ដើម្បីនាំ Ronaldo មកទីក្រុង Manchester វិញនៅក្នុងរដូវដោះដូរកីឡាករខាងមុខនេះ។ ហើយ United អាចត្រៀមលុយ ១៤០លានអឺរ៉ូសម្រាប់ Ronaldo និងប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ ៣៥លានអឺរ៉ូក្នុងមួយឆ្នាំ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxAsiaSport
- Share This Post:









