ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបសេះបង្កង់ Juventus ត្រៀមកីឡាករពីររូបដើម្បីជាថ្នូរដោះដូរយកកីឡាករលំដាប់ពិភពលោករបស់ក្លឹបបិសាចក្រហម Manchester United

    BY Khmernote Media May 17, 2019
    ក្លឹបសេះបង្កង់ Juventus ត្រៀមកីឡាករពីររូបដើម្បីជាថ្នូរដោះដូរយកកីឡាករលំដាប់ពិភពលោករបស់ក្លឹបបិសាចក្រហម Manchester United

    ក្រុបិសាចក្រហម Manchester United ពេលនេះកំពុងតែដុតដៃដុតនៅក្នុងការដោះដូរកីឡាករនៅរដូវក្តៅនេះដើម្បីអោយក្លឹបមានដំណើរការជាធម្មតាវិញ ក៏ដូចគ្នានេះដែរកីឡាករលំដាប់ថ្នាក់ពិភពលោកពីរនាក់កំពុងតែមានគម្រោងចាកចេញពីក្លឹបនៅរដូវក្តៅនេះដូចជាបងម៉ៅ Pual Pogba និងកីឡាករដៃស្អិត Devid De Gea។ បើយោងទៅតាមការរាយការណ៍ដែលកំពុងតែធ្វើការរឿងនេះបានអោយដឹងថា ម្ចាស់ពាន World Cup ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំង Pogba កំពុងតែចង់ចាកចេញពី Old Trafford ជាលើកទីពីរ ហើយគោលដៅរបស់កីឡាកររូបនេះគឺក្លឹបយក្សនៅក្នុងប្រទេសអេស៉្បាញ Real Madrid ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំងដូចគ្នា Zinedine Zidane ដែលអ្នករាល់គ្នាគិតថាគាត់ជាមូលហេតុធ្វើអោយកីឡាករ Pogba ចង់ទៅកាន់ទឹកដីប្រទេសអេស៉្បាញនៅរដូវក្តៅក្រោយនេះ។

    ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍ក្តៅៗនេះបានអោយដឹងថា ក្លឹបចាស់របស់ Pogba សេះបង្កង់ Juventus ហាក់ដូចជាចង់ប្រជែងជាមួយក្លឹប Real Madrid ដើម្បីនាំកីឡាកររូបនេះត្រឡប់ទៅវិញ។ បើយោងទៅតាមកាសែត Tuttosport បានអោយដឹងថា ក្លឹបសេះបង្កង់ Juventus បានត្រៀមកីឡាករពីររូបដែលអាចជាការចាប់អារម្មណ៍របស់ Manchester ជាថ្នូរក្នុងការដោះដូរជាមួយ Pogba។ ហើយកីឡាករពីររូបនោះគឺកីឡាករ Paulo Dybala និងកីឡាករ Douglas​ Costa ខណៈដែរមានព័ត៌មានលេចលឺថាខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះរៀបចំខ្លួនដើម្បីចាកចេញពីក្លឹប Juventus រួចទៅហើយ ខណៈដែរកីឡាករសញ្ជាតិប្រេសុីល Costa មិនទាន់ជាច្បាស់ការនៅឡើងទេ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ Foxsportasia

    Share This Post: