ក្រោយចាញ់ហង្សក្រហម Liverpool ៤ទល់នឹង០ ក្នុងវគ្គ៤ក្រុមនៃពាន Uefa Champion League គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប Barcelona អាចនឹងត្រូវអស់តំណែងប្រសិនបើកីឡាករទាំងអស់សម្រេចចិត្តបោះឆ្នោតទម្លាក់
- May 17, 2019
កាលពីថ្មីៗក្រោយក្រុមយក្សប្រទេសអេស៉្បាញចាញ់យ៉ាងស្ពឹកមុខនៅក្នុងវគ្គ៤ក្រុមចុងក្រោយនៃពាន UEFA Champion League ជើងទីពីរក្នុងលទ្ធផល ៤ទល់នឹង០រួចមក អ្នកចាត់ការទូទៅលោក Ernesto Valverde ស្ថិតនៅក្នុងសភាពមិនច្បាស់លាស់។ នៅក្នុងនោះដែរមានការចាំសង្កេតមើលជាច្រើននៅក្នុងពិភពលោកនាពេលថ្មីៗនេះថានរណាដែលអាចជាអ្នកដឹកនាំបន្តនៅក្នុងក្លឹបយក្សលំដាប់ពិភពលោកមួយនេះ ដោយអ្នកខ្លះគិតថាអាចជា គ្រូបង្វឹករបស់ក្លឹប Juventus លោក Allegri ឬក៏លោក Erik ten Hag របស់ក្លឹប Ajax ហើយក៏អាចជាអតីតកីឡាករក្លឹប Barcelona Xavi Hernadez ក៏ថាបាន។
ទោះបីជាយ៉ាងណាក៏ដោយ តាមការរាយការណ៍ថ្មីៗនេះបានអោយដឹងថាកីឡាការទាំងអស់សុទ្ធតែចង់អោយគ្រូបង្វឹក Valverde បន្តនៅក្នុងក្លឹបមួយនេះទៀត។ បើតាមរយៈអ្នកកាសែតអេស៉្បាញម្នាក់ដែលស្និតជាមួយក្លឹបបានអោយដឹងថា លោកអ្នកចាត់ការទូទៅក្លឹប Barcelona នឹងនៅដឹកនាំបន្តទៀតជាមួយក្លឹប barcelona យ៉ាងណាក្តីវានៅមានពេលយូរទៀតអោយអ្នកគាំទ្រចាំតាមដានថាតើពាក្យចចាមអារ៉ាមនេះជាការពិតឬយ៉ាងណា៕
អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia
- Share This Post:








