កីឡា

ចប់បាត់!! អ្នកចាំទីរបស់ក្លឹប Barcelona កីឡាករ Stegen អាចនឹងមិនបានលេងនៅក្នុវវគ្គផ្តាច់ព្រ័ត្រ Copa del Rey បន្ទាប់ពីជំនួសជង្គង់

BY
Khmernote Media
May 17, 2019

កីឡាករ Marc-Andre ter Stegen ត្រូវបានរបួសជង្គង់ប្រហែល៩ថ្ងៃមុនការប្រកួតចុងក្រោយក្នុងពាន Copa del Rey ជាមួយក្រុម Valencia។ ជាមួយគ្នានេះដែរ កីឡាកររូបនេះនៅមិនទាន់ច្បាស់ថាអាចជាសះស្បើយទាន់ការប្រកួតខាងមុខនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា Ter Stegen បានលេងជាតួអង្គសំខាន់ជាមួយក្លឹប Barcelona ក្នុងការការពារពានក្នុងក្របខ័ណ្ឌ La Liga ដោយបានបង្ហាញខ្លួនចំនួន ៣៥ប្រកួត និងបានបង្ហាញទម្រង់លេងយ៉ាងល្អផងដែរ។ អ្នកចាត់ការទូទៅលោក Ernesto Valverde បានសម្រាកនៅក្នុងប្រទេសអាឡឺម៉ង់កាលពីប៉ុន្មានអាទិត្យមុននេះបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងពាន UEFA Champion League និងត្រូវប៉ះជាមួយក្រុម Valencia នៅក្នុងថ្ងៃទី២៥ខែឧសភាខាងមុខនេះ ហើយអោយកីឡាករ Jasper Cillessen ជាអ្នកបន្តការងារនៅក្នុងប្រកួតក្នុងលីគជាមួយក្រុម Celta Vigo និង Getafe។

ទោះបីជាយ៉ាងណាក៏ដោយ អ្ននចាំទីដៃទីមួយរបស់ Barcelona នៅតែស្ថិតនៅក្នុងស្ថានភាពរបួសនៅឡើយ បន្ទាប់ពពីក្លឹបបានប្រាប់នៅក្នុងថ្ងៃអាទិត្យនេះថាកីឡាករវ័យ ២៧ឆ្នាំរូបនេះកំពុងមានបញ្ហាជាមួយជង្គង់ខាងស្តាំរបស់គាត់។ ជាមួយគ្នានេះផងដែរ ក្លឹបនៅមិនទាន់អោយព័ត៌មានលំអិតនៅឡើយទេអំពីបញ្ហារបួសរបស់កីឡាកររូបនេះ ប៉ុន្តែកីឡាករ Ter Stegen បានអវត្តមាននៅពេលដែលធ្វើដំណើរទៅ Eibar នៅថ្ងៃអាទិត្យនេះ ហើយនេះគឺជាចំងល់សម្រាប់អ្នករាល់គ្នានៅពេលដែលប៉ះជាមួយក្រុម Valencia នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: