ក្លឹបបិសាចក្រហមចាប់អារម្មណ៍តាមទិញកីឡាករខ្សែការពាររបស់ Stock City តាមការអោយយោគបល់របស់អតីតកីឡាករបិសាចក្រហម Derren Fletcher
ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថាកំពុងតែចាប់អារម្មណ៍ទិញខ្សែការពារវ័យ ១៨ឆ្នាំរបស់ក្លឹប Stock City Nathan Collins ដោយមានការផ្តល់ប្រឹក្សារបស់អតីតខ្សែបម្រើការពាររបស់ក្លឹបបិសាចក្រហម Derren Fletcher។ គួរបញ្ជាក់ផងដែរថា Darren Fletcher នាពេលបច្ចុប្បន្នអាចនឹងក្លាយជាប្រធានផ្នែកបច្ចេកទេសនៅក្នុងក្លឹប Manchester United បានផ្តល់ជាអនុសាសន៍ក្នុងការចុះកុងត្រាជាមួយ nathan Collins ពីក្លឹបចាស់របស់គាត់ Stock City បើយោងទៅតាម Daily Mail។ ជាមួយគ្នានោះដែរ កីឡាករ Collin បានធ្លាក់ចុះទៅលេងនៅក្នុងក្របខ័ណ្ឌលំដាប់ទីពីររបស់អង់គ្លេស Championship ហើយបានបង្ហាញវត្តមាននៅក្នុងឈុតធំរបស់ក្រុម Stock City បានតែ៥ដងតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី Fletcher បាននិយាយថាកីឡាករវ័យក្មេងសញ្ជាតិអៀកឡង់មានសមត្ថភាពល្អ និងជាអ្វីដែលលោក Solskjear ចង់បាន។
មានគេរាយការណ៍ថា អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហមកំពុងតែសម្លឹងមើលកីឡាករវ័យក្មេងដើម្បីយកមកពង្រឹងក្លឹបនៅក្នុងរដូវកាលថ្មី ខណៈដែលក្លឹបមិនទទួលបានជោគជ័យនៅក្នុងរដូវកាលចាស់ដែលទើបនឹងបញ្ចប់ ខណៈដែរក្លឹបបានត្រឹមឈលើលេខរៀងទី៦នៅក្នុងរដូវកាល ២០១៨-២០១៩តែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ English Premier League។ ជាមួយគ្នានេះផងដែរ ក្លឹបបិសាចក្រហមកំពុងតែចាប់អារម្មណ៍លើខ្សែបម្រើស្លាបវ័យក្មេងរបស់ក្លឹប Swansea និងកីឡាករ Ryan Sessegnon របស់ក្លឹប Fulham ដើម្បីយកមកសម្របសម្រួលនៅក្នុងរដូវកាលក្រោយនេះ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia


