Mercedes ស៊េរីថ្មី GLE 580 បំពាក់ដោយម៉ាស៊ីន Electrified Biturbo V8 ថាមពល 483សេះ នឹងចេញលក់ចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ពី 77,795ដុល្លារអាមេរិក
- BY
- autoadmin
- May 23, 2019
រថយន្ត Mercedes GLE 580 ស៊េរីថ្មីមួយនេះ បំពាក់ម៉ាស៊ីនថាមពលអគ្គិសនី V8 ដោយមានការរួមបញ្ចូលម៉ាស៊ីនប្រេងសាំងទំហំ 4.0លីត្រ ជាមួយនឹងម៉ូទ័រអគ្គិសនីកម្លាំង 48វ៉ុល។ ម៉ូដែលមួយនេះមានថាមពល 483សេះ និងកម្លាំងបង្វិល 516lb-ft (700Nm) ហើយប្រសិនបើលោកអ្នកគិតថា នៅមិនទាន់គ្រប់គ្រាន់ វាអាចបន្ថែមថាមពល 21សេះ និង 181lb-ft (245Nm) នៃកម្លាំងបង្វិលបន្ថែមពីលើទៀតតាមរយៈ EQ Boost ។

ដូចទៅនឹងម៉ូដែល GLE ថ្មីដទៃទៀតដែរ សមាជិកថ្មីនេះក៏ទទួលបានអត្ថប្រយោជន៍ពីអេក្រង់ទំហំ 12.3អ៊ីញ ប្រភេទ touchscreen ដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងការគ្រប់គ្រងសម្លេងឆ្លាតវៃ (intelligent voice control) និងវីដេអូពង្រីក (Augmented reality) សម្រាប់ការស្ទង់មើលទិស។ លក្ខណៈពិសេសផ្សេងទៀតរួមមាន៖ Active Stop-and-Go និងកៅអីជួរ ទី3 (optional)។
យ៉ាងណាមិញក្រុមហ៊ុន Mercedes នៅមិនទាន់បានប្រកាសពីការបំពេញមុខងារ ឬប្រសិទ្ធភាពរបស់វាឱ្យបានពេញលេញនៅឡើយទេ ប៉ុន្តែពួកគេបានប្រកាសព័ត៌មានលម្អិតនៃតម្លៃរបស់ម៉ូដែល GLE 580 ថ្មីនេះ ដែលវាមានតម្លៃចាប់ពី 77,795 ដុល្លារអាមេរិក។ ចំណែកការចេញលក់ជាផ្លូវការរបស់រថយន្ត Mercedes GLE 580 ស៊េរីថ្មីនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅចុងឆ្នាំ 2019 នេះ៕







អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






