អាយុគ្រាន់តែជាតួរលេខ!! David Beckham នៅតែធ្វើអោយអ្នករាល់គ្នាកោតសរសើរនៅលើទីលានបាល់ទាត់ Old Trafford កាលពីយប់មិញក្នុងការប្រកួតសប្បុរសធម៌រវាងអតីតកីឡាករបិសាចក្រហម និងក្រុម Bayern Munich
- May 27, 2019
កាលពីយប់មិញនេះមានការប្រកួតលក្ខណៈសប្បុរសធម៌មួយរវាងវីរជនរបស់ក្លឹប Manchester United ប៉ះជាមួយវីរៈជនរបស់ក្លឹប Bayern Munich នៅក្នុងទឹកដីពហុកីឡាដ្នាន Old Trafford ដែលមានអ្នកចូលរួមទស្សនារហូតដល់ ៦មុឺនអ្នកឯណោះ។ ហើយនៅក្នុងការប្រកួតនេះផងដែរអ្នកដែលចូលចិត្តវីរៈបុរសរបស់ក្លឹបបិសាចក្រហម Manchester United បានឃើញលោកតា Sir Alex Fugerson ឈរបញ្ជាកូនក្រុមម្តងទៀតនៅក្នុងពហុកីឡាដ្នាន Old Trafford ហើយកីឡាករទាំងអស់សុទ្ធតែជាកូនក្រុមរបស់លោកផ្ទាល់បើគិតចាប់ពីឆ្នាំ ១៩៩៩មក។ នៅក្នុងនោះផងដែរ លទ្ធផលជាផ្លូវការរបស់ក្រុមទាំងពី ក្រុមអតីតកីឡាកររបស់បិសាចក្រហមយកឈ្នះក្រុមអតីតកីឡាករ Bayern Munich នៅក្នុងលទ្ធផល៥ទល់នឹង០ ដោយកីឡាករ York Solskjear Butt Saha និង Beckhem។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ លោក Devid Beckham នៅតែជាកីឡាករដែលពាក់លេខ៧ របស់ក្លឹបបិសាចក្រហមសមជាងគេបំផុតមួយរូបនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបបិសាចក្រហមមួយនេះ ហើយបើនិយាយពីការលើកបាល់វិញនៅតែច្បាស់ដដែល ដូចនេះធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ចំពោះទម្រង់លេងរបស់ Devid Beckham បើទោះបីជាមានអាយុច្រើនហើយក៏ដោយ។ តោះយើងមកមើលវីដេអូហាយឡាយការប្រកួតកាលពីយប់មិញទាំងអស់គ្នាថាល្អមើល និងជក់ចិត្តយ៉ាងណា៖
អត្ថបទ៖ សុគុណា
- Share This Post:











