ដល់កហើយ! ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងលក់ចេញកីឡាករ៦រូប បន្ទាប់ពីធ្លាក់ចេញពី Champions League និងចាញ់ Valencia នៅវគ្គផ្តាច់ព្រ័ត្រក្នុងពាន Copa del Rey
- May 28, 2019
ការរាយការណ៍មួយបានអោយដឹងថាក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញ FC Barcelona បានកំពុងតែពិចារណាលក់ចេញកីឡារដល់ទៅ៦រូបនៅក្នុងរដូវក្តៅនេះបន្ទាប់ពីបរាជ័យនៅក្នុង Champion League និងនៅពានក្នុងស្រុក The Copa del Rey។ គួរបញ្ជាក់ផងដែរថាក្រុម Barcelona ហាក់ដូចជាធ្វើមិនបានល្អសោះនៅក្នុងរដូវកាលនេះ បើទោះបីជាជោគជ័យ និងបានលើកពាននៅក្នុងលីគ La Liga ក៏ដោយ ហើយត្រូវបានគេរំពឹងថាអាចនឹងលើកពាន Champion League នឹង ពាន Copa del Rey ផងដែរ។
តែអ្វីដែលនឹងស្មានមិនដល់ក្រុមយក្សអេស្ប៉ាញមួយនេះបែរជាធ្លាក់នៅក្រោមជើងរបស់ហង្សក្រហម Liverpool នៅជើងទីពីរនៅក្នុងលទ្ធផលមួយដែលស្មានមិនដល់នៅក្នុងលទ្ធផល៤ទល់នឹង០នៅក្នុងទឹកដី Anfield ប្រទេសអង់គ្លេស។ រឿងមួយនេះមិនទាន់នឹងរលត់បានប៉ុន្មានផង កាលពីប៉ុន្មានថ្ងៃមុននេះក្រុម Barcelona ដែលត្រូវបានគេទស្សទាយថានឹងលើកពាន Copa del Rey នៅវគ្គផ្តាច់ព្រ័ត្របែរជាចាញ់ក្រុម Valencia ២ទល់នឹង១ទៅវិញ ដែលជាហេតុធ្វើអោយមានការមិនសប្បាយចិត្តជាខ្លាំងពីសំណាក់កីឡាករ និងថ្នាក់ដឹកនាំក្លឹបផងដែរ។
ជាលទ្ធផល អ្នកតំណាងអោយក្លឹបបានកំពុងរកមើលពីមូលហេតុដែលធ្វើអោយបរាជ័យនៅក្នុងពាន UCL និង Copa del Rey ដែលទើបនឹងបញ្ចប់នេះផងដែរ។ បើយើងទៅតាមព័ត៌មានរបស់ Don Balon បានអោយដឹងថាគេកំនត់ចំនួនកីឡាករ៦រូបដែលអាចនឹងលែងមានវត្តមាននៅក្នុងក្លឹបនៅក្នុងរដូវកាលក្រោយ ដែលនឹងត្រូវលក់ដើម្បីយកលុយមកទិញកីឡាករបន្ថែមក្នុងការពង្រឹងក្លឹបឡើងវិញ។ ជាមួយគ្នានេះដែរ តាមរយៈសារព័ត៌មាន Don Balon បានរាយការណ៍ថាកីឡាករ៦នាក់នោះគឺមានដូចជា Samuel Umtiti, Ivan Rakitic, Malcom, Jasper Cillessen Rafinha និងកីឡាករ Phillippe Coutinho។ តួយ៉ាង ក្លឹបក៏មិនទាន់សម្រេចជាផ្លូវការនៅឡើយនោះទេ ខណៈដែរក្លឹបមិនទាន់បានប្រកាសជាផ្លូវការ និងទិញកីឡាករណាខ្លះដើម្បីជំនួសនៅក្នុងរដូវកាលក្តៅខាងមុខនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









