កីឡា

ទីបំផុត!! Real Madrid បានព្រមព្រៀងជាមួយក្លឹបតោខៀវ Chelsea ជាមួយទឹកប្រាក់ ១១៥លានផោន និងលក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់កីឡាកររហូតដល់ទៅ ៤មុឺនផោនក្នុងមួយសប្តាហ៍

BY
Khmernote Media
May 29, 2019

ក្លឹបអធិរាជស Real Madrid ត្រូវបានរាយការណ៍ថាបានយល់ព្រមនូវសំណើរមួយដ៏ធំលើកីឡាករដែលក្លឹបចាប់អារម្មណ៍អស់រយៈពេលជាយូរណាស់មកហើយ ហើយនិងត្រូវចំនាយលុយ ១១៥លានផោនដើម្បីអោយការដោះដូរនេះកើតឡើងនៅក្នុងរដូវក្តៅនេះ។ តាមរយៈការរាយការណ៍របស់កាសែតបរទេស The Sun បានអោយដឹងថាលក្ខខ័ណ្ឌទាំងអស់ត្រូវបានយល់ព្រមរវាងក្លឹប Chelsea និង Real Madrid ទៅលើកីឡាករខ្សែប្រយុទ្ធសញ្ចាតិប៊ែលស្សុីក  ហើយការព្រមព្រៀងនេះគឺមានទឹកប្រាក់ច្រើនលើសលុបផងដែរ។ គួរបញ្ជាក់ផងដែរថា លុយ ១១៥លានផោនគឺសម្រាប់តែក្លឹបតែប៉ុណ្ណោះ ហើយចំណែកឯកីឡាករខ្សែប្រយុទ្ធសញ្ជាតិប៊ែលស្សុីកវិញយល់ព្រមជាមួយលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយប្រាក់ពលកម្ម ៤០០,០០០ផោនក្នុងមួយសប្តាហ៍ផងដែរ ដែលធ្វើអោយការដោះដូរនៅក្នុងរដូវកាលនេះកើតឡើង។

កីឡាករ Hazard ត្រូវបានគេដឹងថាជាគោលដៅរបស់ក្លឹប Real Madrid ជាយូរណាស់មកហើយ ហើយនៅពេលនេះក្តីបំណងរបស់ក្លឹបបានសម្រេចហើយ ហើយនឹងក្លាយជាកូនក្រុមរបស់លោក Zidane នៅក្នុងរដូវកាលក្រោយដើម្បីចូលរួមដណ្តើមពាននៅក្នុងស្រុក នឹងពាននៅក្នុងទ្វីបអឺរ៉ុប ដែលបានអាក់ខានអស់មួយរដូវកាលក្រោយ កីឡាករ Christiano Ronaldo និងគ្រូបង្វឹក Zidane បានលាលែងនៅដើមរដូវកាលមុននេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: