Bugatti La Voiture Noire ឈ្នះពានរង្វាន់គំនិតរចនាដ៏ស្រស់ស្អាតបំផុតប្រចាំ ឆ្នាំ២០១៩ នៅឯកម្មវិធី Concorso d’Eleganza Villa d’Este
- BY
- autoadmin
- May 29, 2019
Bugatti បានឈ្នះពានរង្វាន់សម្រាប់រចនារបស់ខ្លួន (Design Award for the most beautiful concept car of 2019) សម្រាប់ម៉ូដែល La Voiture Noire ក្នុងអំឡុងពេលដាក់តាំងពិព័រណ៍របស់ពួកគេ នៅឯព្រឹត្តិការណ៍ Concorso d’Eleganza Villa d’Este ដែលត្រូវបានប្រារព្ធឡើងនៅច្រាំងទន្លេ Como របស់ប្រទេសអ៊ីតាលី។ រថយន្តនេះបានធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍រថយន្ដក្រុងហ្សឺណែវ ឆ្នាំ២០១៩ ខណៈវាត្រូវបានរចនាឡើងដើម្បីអបអរពិធីខួបលើក ទី១១០ របស់ក្រុមហ៊ុន Bugatti ផ្ទាល់ ហើយវាក៏ជាការឧទ្ទិសដល់ម៉ូដែល 57SC Atlantic ផងដែរ។

Bugatti La Voiture Noire នេះមានការច្នៃប្រឌិតថ្មីបំផុត ហើយវាក៏ត្រូវបានគេឱ្យដឹងថា មានរូបរាងដូចនឹងម៉ូដែល Divo និង Chiron ផងដែរ។ វាមានបំពាក់ដោយម៉ាស៊ីន W16 ទំហំចំណុះ 8.0លីត្រ ខណៈមានថាមពលរបស់វាគឺមានរហូតដល់ 1479សេះ (1500PS) និងកម្លាំងបង្វិល 1180 lb-ft (1600Nm)។ ‘La Voiture Noire’ គឺជាឈ្មោះភាសាបារាំង ហើយរថយន្តខ្មៅរលោងដ៏ទំនើបមួយនេះ ក៏ទទួលបាននាមថា ជារថយន្តថ្លៃបំផុតនៅលើពិភពលោកផងដែរ ខណៈវាត្រូវបានគេរាយការណ៍ថា មានតម្លៃ ១៦.៧លានអឺរ៉ូ (១៨.៦លានដុល្លារ ក្នុងអត្រាប្តូរប្រាក់បច្ចុប្បន្ន)។
ចំណែកម្ចាស់ពិតរបស់វាវិញដំបូងឡើយត្រូវបានគេជឿជាក់ថា ជាអតីតចៅហ្វាយក្រុមហ៊ុន VW Group លោក Ferdinand Piech ហើយបន្ទាប់មកក៏មានគេនិយាយថា ជារបស់កំពូលតារាបាល់ទាត់របស់ក្រុមសេះបង្កង់ Juventus លោក Cristiano Ronaldo ប៉ុន្តែមកទល់ពេលនេះនៅតែមិនមានប្រភពច្បាស់ការណ៍ណាមួយដឹងថា វាជារបស់នរណាម្នាក់ឱ្រប្រាកដនៅឡើយ៕











អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






