ញាក់សាច់ ! Lexus RX 350 ស៊េរីឆ្នាំ 2020 ទើបនឹងចេញក្តៅៗ ហើយមុខកាចជាងមុនទៀត
- May 30, 2019
មុននេះបន្តិចព័ត៌មានផ្លូវការមួយរបស់ក្រុមហ៊ុន Lexus បានបង្ហាញនូវរូបរាងថ្មីសន្លាងរបស់រថយន្តត្រកូល RX ស៊េរីឆ្នាំ 2020 ដែលក្នុងនោះរួមមាន RX 350 និង RX 450L ។ រថយន្តដ៏ពេញនិយមប្រភេទនេះដែរត្រូវបានក្រុមហ៊ុន Lexus កែខាត់ផ្នែកខាងមុខទាំងស្រុង ដោយមើលទៅកាចជាងម៉ូដែល 2019 ទៅទៀត ហើយគេក៏បានកែប្រែបន្ថែមទៀតទៅលើប្រព័ន្ធសុវត្ថិភាពផ្សេងៗ។
ជម្រើសថ្មីមួយទៀតសម្រាប់អតិថិជនរបស់ Lexus នោះគឺរថយន្ត RX នេះដែរមានទាំងប្រភេទកៅអី 2 ជួរ និង កៅអី 3 ជួរ ដោយក្នុងនោះសម្រាប់ម៉ូដែល RX 350 ជាប្រភេទកៅអី 2 ជួរ និង RX 450hL ជាប្រភេទកៅអី 3 ជួរ។ ក្រៅពីការកែខាត់ផ្នែកខាងមុខ វាក៏ត្រូវបានគេកែខៃផ្នែកខាងក្រោយដូចគ្នា ហើយចំពោះចង្កៀងខាងមុខមានរូបរាងតូចជាងម៉ូដែលមុន មានទំរង់ស្រដៀងនឹងស្តុប LX 570 ចំណែកឯស្តុបខាងក្រោយទៀតសោត ក៏បានផ្លាស់ប្តូរកាន់តែស្រស់ស្អាតនិងទាក់ទាញជាងមុន។ បើយោងតាមការអោយដឹងពី Lexus នោះគឺតួរថយន្តផ្នែកខាងក្រៅទាំងមូល មិនមានការផ្លាស់ប្តូរនោះឡើយ គ្រាន់តែផ្លាស់ប្តូរនូវ មុខមាត់ថ្មី និងបច្ចេកវិទ្យាមួយចំនួនតែប៉ុណ្ណោះ។
វាបានបំពាក់អេក្រង់ Touch Screen ធំជាងមុនរហូតដល់ទៅ 12.3 អ៉ីង ហើយក៏បានអភិវឌ្ឍន៏បន្ថែមនូវប្រព័ន្ធ voice control។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ វាក៏បានបំពាក់នូវបច្ចេកវិទ្យាថ្មីចំនួន 2 បន្ថែមទៀតគឺ low-light pedestrian detection (ប្រព័ន្ធផ្តល់សញ្ញាពេលអ្នកថ្មើរជើងឆ្លងកាត់នៅទីងងឹត) និង lane-tracing assist (ប្រព័ន្ធរក្សាគន្លងផ្លូវ) ជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត៕
Lexus RX 350 ស៊េរីឆ្នាំ 2020

Lexus RX 450HL ស៊េរីឆ្នាំ 2020
អត្ថបទ៖ វណ្ណ
ប្រភព៖ motor1
- Share This Post:






















