កីឡា

តោខៀវ Chelsea លុតក្រុមកាំភ្លើងធំ Arsenal យ៉ាងចាស់ដៃនៅក្នុងលទ្ធផល៤ទល់នឹង១ លើកពាន UEFA Eroupa League ធ្វើព្រងើយ

BY
Khmernote Media
May 30, 2019

កាលពីយប់មិញនេះមានការប្រកួតធំប្រចាំទ្វីបអឺរ៉ុបដែលជាពានធំលំដាប់ទីពីរ UEFA Europa League រវាងក្លឹបធំទាំងពីររបស់អង់គ្លេសគឺក្រុមតោខៀវ Chelsea និងក្រុម Arsenal នៅក្នុងពហុកីឡាដា្នន Baki Olimpiya។ គួរបញ្ជាក់ផងដែរថា ជាលទ្ធផលផ្លូវការរវាងក្រុមទាំងពីរគឺក្រុមកាំភ្លើងធំចាញ់យ៉ាងចាស់ដៃដោយក្រុមតោខៀវ Chelsea បានយកឈ្នះក្នុងលទ្ធផល៤ទល់នឹង១ ហើយបានក្លាយជាជើងឯកពាន UEFA Eroupa League ដែលជាពានធំលំដាប់ទី២របស់ទ្វីបអឺរ៉ុប។ ជាមួយគ្នានេះដែរនៅក្នុងតង់ទីមួយក្រុមទាំងពីរអាចរក្សាលទ្ធផលសូន្យស្មើរហូតដល់បញ្ចប់តង់។

ដោយឡែកនៅក្នុងតង់ទី២ឯណោះវិញ មានគ្រាប់បាល់ជាច្រើនបានកើតឡើងរវាងក្រុមទាំងពីរដោយនៅដើមតង់ទី២កីឡាករ Olivier Giroud អ្នកបើកឆាកគ្រាប់បាល់ដំបូងនៅក្នុងការប្រកួត ហើយក្រោយមកកីឡាករ Pedro រកបាន១គ្រាប់និងកីឡាករ Hazard រកបានមួយគ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រ។ ប៉ុន្តែនៅក្នុងនាទីទី ៦៩ក្រុមកាំភ្លើងធំ Arsenal រកបានមួយគ្រាប់វិញដោយកីឡាករ Alex Iwobi ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងនាទីទី ៧២កីឡាករ Eden Hazard រកបានមួយគ្រាប់ទៅដោយការបញ្ជូនបាលបានយ៉ាងល្អពីកីឡាករ Olivier Giroud។ សរុបជាផ្លូវការក្រុមតោខៀវ Chelsea រកបាន៤គ្រាប់ខណៈដែរក្រុម Arsenal រកបានតែ១គ្រាប់តែប៉ុណ្ណោះ ដូចនេះក្រុមតោខៀ Chelsea ក្លាយជាម្ចាស់ពាន UEFA Eroupa League នៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ សុគុណា

Share This Post: