កីឡាករ Ivan Rakitic និងកីឡាករ Ante Rebic មិនអាចចូលរួមលេងអោយក្រុមជម្រើសជាតិក្រូអាត ពេលដែលប៉ះជាមួយប្រទេសវែឡស៍នៅក្នុងវគ្គជម្រុះពានអឺរ៉ូឆ្នាំ ២០២០ ដោយសារតែ
- May 30, 2019
កាលពីពេលថ្មីៗនេះមានគេបញ្ជាក់ថា កីឡាករខ្សែបម្រើ Ivan Rakitic និងកីឡាករ Ante Rebic អាក់ខានមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិក្រូអាតនៅក្នុងវគ្គជម្រុះពានប្រចាំទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ ២០២០ជាមួយនឹងក្រុមជម្រើសជាតិវែឡស៍។ គួរបញ្ជាក់ផងដែរថាកីឡាករ Rakitic ដែលជាខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹប Barcelona ហើយនិង Rebicដែលជាកីឡាកររបស់ក្លឹប Frnakfurt មិនអាចចូលរួមបានដោយសារតែរបួសជើង និងជង្គង់ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់របស់ប្រទេសក្រូអាត។ ជាមួយគ្នានេះដែរម្ចាស់រងជើងឯក World Cup នៅក្នុងឆ្នាំ២០១៨នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវប្រទេសវែឡស៍នៅក្នុងថ្ងៃទី៨ខែមិថុនាខាងមុខនេះ មុននឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទុយនេសុីនៅពេល៣ថ្ងៃបន្ទាប់។
ទន្ទឹមនឹងនេះផងដែរ លោកគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត Zlatko Dalic បានលើកឡើងនៅក្នុងថ្ងៃពុធមុននេះថា ”ពួកយើងបានសម្រេចចិត្តថាកីឡាករ Rakitic និងអវត្តមាននៅក្នុងការប្រកួតជាមួយប្រទេសវែឡស៍ និងក្រុមជម្រើសជាតិទុយនេសុីនាពេលខាងមុខនេះ ដោយសាររូបគាត់មានបញ្ហារបួសជើងនៅពេលដែលលេងអោយ Barcelona ពេលដែលប៉ះក្រុម Valencia ក្នុងពាន Copa del Rey កាលពីប៉ុន្មានថ្ងៃមុននេះ។” ហើយរូបគាត់បានបន្ថែមទៀតថា ” ខ្ញុំជឿជាក់ថាកូនក្រុមរបស់ខ្ញុំទាំងអស់សុទ្ធតែមានគុណភាព និងអាចជំនួសកីឡាករ Rakitic នេះបាន។” តួយ៉ាង បញ្ហារបួសរបស់កីឡាករទាំងអស់នេះអាចជាបង្កផលលំបាកខ្លះផងដែរ ខណៈដែរក្រូអាតឈ្នះមួយ និងចាញ់មួយប្រកួតនៅក្នុងការបើកឆាកពីប្រកួតដំបូងនៅក្នុងពូល E៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










