ជឿអត់បងប្អូនជឿអត់! វីរៈបុរសរបស់ប្រេសុីល Ronaldo ទស្សទាយថាក្រុមហង្សក្រហម Liverpool នឹងលើកពាន UEFA Champion Leagueនៅរដូវកាលនេះ
- May 31, 2019
ការប្រកួតពានធំជាងគេនៅក្នុងទ្វីបអឺរ៉ុប UEFA Champion League ខិតជិតមកដល់ហើយគឺជាវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេសទាំងពីរ ក្រុមហង្សក្រហម Liverpool និងក្រុមមាន់ខ្នាយមាស Tottenham Hotspurs នៅយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារ៍ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលចង់បង្កើតប្រវតិ្តសាស្រ្តថ្មីដូចគ្នាដោយក្រុម Liverpool ខកខានក្នុងការលើកពាន និងឡើងមកវគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Champion League ហើយចំណែកឯក្រុម Spurs ជាក្រុមដែលមិនបានលើកពានទាល់តែសោះនៅក្នុងពានលំដាប់កំពូលមួយនេះ និងជាលើកទី១ដូចគ្នាដែលបានឡើងមកវគ្គផ្តាច់ព្រ័ត្រនៃ Champion League ដូចគ្នា។ ជាមួយគ្នានេះផងដែរ ក្លឹប Liverpool បានទំលាក់ក្រុម Barcelona នៅក្នុងជើងទី២ទឹកដី Anfield កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយចំណែកឯ ក្រុមខ្លាំង Spur បានទំលាក់ក្រុមខ្លាំងទើបនឹងឡើងជើង Ajax របស់ហូឡង់ផងដែរនៅក្នុងជើងទី២ដូចគ្នា។
ដោយឡែកមានបុគ្គលល្បីជាច្រើនបានធ្វើការទស្សទាយទៅលើលទ្ធផលនៃក្រុមទាំងពីរ ដោយអ្នកខ្លះបានទាយថាក្រុម Liverpool នឹងលើកពាន និងអ្នកខ្លះទាយថាក្រុម Spurs ជាអ្នកគ្រងជើងឯកពានអឺរ៉ុបនៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរ វីរៈបុរសរបស់ប្រទេសប្រេសុីលដែលអ្នកទាំងអស់គ្នាបានស្គាល់ច្បាស់នៅក្នុងឆ្នាំ២០០២ដែលជារជ្ជកាលរបស់ប្រទេសសុាំបាប្រេសុីលបានលើកពាន World Cup បានធ្វើការទស្សទាយពីលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរ ដោយគាត់បានទស្សទាយថាក្រុម Liverpool នឹងក្លាយជាអ្នកលើកពាននៅក្នុងឆ្នាំនេះនៅក្នុងលទ្ធផល Liverpool 3 និង Spurs ១។ ទោះបីជាយ៉ាងណាក៏យើងមិនទាន់ហ៊ាននិយាយទេថាលទ្ធផលទៅជាយ៉ាងណា ដូចនេះមានតែចាំទស្សនាមើលទាំងអស់គ្នានៅយប់ថ្ងៃច័ន្ទខាងមុខនេះ៕
អត្ថបទ៖ សុគុណា
- Share This Post:









