កីឡាកររបស់ Barcelona ដែលមានតំលៃខ្លួន១៤០លានផោន ចង់ទៅ Stamford Bridge ជាជាងទៅ Old Trafford នារដូវក្តៅនេះ
- May 31, 2019
ថ្មីៗមានព័ត៌មានជាច្រើនដែលបានលើកឡើងថា ក្លឹបតោខៀវ Chelsea នៅក្នុងក្របខ័ណ្ឌ English Premier League បានត្រៀមខ្លួនរូចរាល់ក្នុងការនាំខ្លួនកីឡាករ Coutinho មកកាន់ទឹកដីប្រទេសអង់គ្លេសវិញ បើទោះបីជាក្លឹបបិសាចក្រមនៅតែបន្តចង់បានកីឡាកររូបនេះក៏ដោយ។ តារាបាល់ទាត់របស់ក្លឹប Chelsea លោក Eden Hazard ត្រូវបានប្រកាសរួចារាល់ហើយថារូបគាត់នឹងចាកចេញពីក្លឹបឆាប់ៗនេះ។ បើយោងទៅតាមសារព័ត៌មាន Metro កីឡាករ Coutinho ប្រហែលជាយកជំនួសតំណែងរបស់ Eden Hazard ដែលត្រូវបានរំពឹងថានឹងប្តូរទៅក្លឹប Real Madrid នៅក្នុងរដូវកាលនេះផងដែរ។
គួរបញ្ជាក់ផងដែរថាតំលៃខ្លួនរបស់កីឡាកររូបនេះគឺមានតំលៃរហូតដល់ ១៤០លានផោន ដោយឡែក Coutinho មើលទៅហាក់ដូចជាមិនសូរមានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Barcelonaនោះទេ បើទោះបីជាគាត់បានចូលរួមជាមួយក្លឹបតាំងពីខែមករាឆ្នាំ២០១៨មកម៉្លេះ។ ហើយពេលថ្មឺៗនេះ មានការរាយការណ៍ថា Manchester United ជាអ្នកដែលតាមប្រមាញចុះកុងត្រា Coutinho ដែលមានលោក Ole Gunna Solskjear ជាអ្នកចាត់ការទូទៅ ប៉ុន្តែកីឡាករសញ្ជាតិប្រេសុីលរូបនេះនឹងត្រឡប់ទៅ Premier League វិញតែមិនមែនជាក្លឹបបិសាចក្រហមនោះទេផ្ទុយទៅវិញគាត់ចាប់អារម្មណ៍ទៅលេងនៅក្នុងទឹកដី Stamford Bridge របស់ Chelsea ឯណោះវិញ៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxsportAsia
- Share This Post:








