ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុម Home Sport Youth និងក្រុម កណ្ដុរសរ បន្ដដំណើរជាមួយនឹង Ganzberg Cup ឡើងទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយ

    BY Khmernote Media March 19, 2018
    ក្រុម Home Sport Youth និងក្រុម កណ្ដុរសរ បន្ដដំណើរជាមួយនឹង Ganzberg Cup ឡើងទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយ

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាការប្រកួតដ៏ស្វិតស្វាញមែន ដោយគូរប្រកួតទាំង 2 គូរមានការសម្រុកទៅសម្រុកមកនិងវាយបកលឿនៗពិតជាធ្វើអោយការប្រកួតក្នុងសប្ដាហ៍ទី 9 កាន់តែល្អមើលជាងសប្ដាហ៍មុនៗ។

    ការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ដោយក្រុមទាំងអស់បានប្រើប្រាស់យុទ្ធសាស្រ្ដនិងបច្ចេកទេសរៀងៗខ្លួនដើម្បីបើកការសម្រុកមកលើគូរប្រកួតរបស់ពួកគេ។ សង្កេតឃើញនៅក្នុងការប្រកួតកាលពីម្សិលមិញនេះការសម្រុកនិងវាយបកលឿនៗមែនទែនគ្រាន់តែមានការធ្វេសប្រហែសតែបន្ដិចសោះ ធ្វើអោយមានការវាយបកសុតបញ្ចូលទីតែម្ដង។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 9 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Home Sport Youth និងក្រុម កណ្ដុរសរ។

    លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
    ក្រុម Home Sport Youth យកឈ្នះក្រុម Fan Sport FT ដោយលទ្ធផល 4-3
    ក្រុម កណ្ដុរសរ យកឈ្នះក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល 4-2។

    ក្រុម Home Sport Youth និងក្រុម កណ្ដុរសរ នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

    កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

    របៀបទាញយក៖
    – ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
    – ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

    បុត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay