ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបហង្សក្រហម Liverpool បានផ្តល់សំណើរថ្មីអោយអ្នកចាត់ការទូទៅលោក Jurgen Klopp បន្ទាប់ពីនាំជ័យជំនះលើកពាន UEFA Champion League កាលពីថ្មីៗនេះ

    BY Khmernote Media June 3, 2019
    ក្លឹបហង្សក្រហម Liverpool បានផ្តល់សំណើរថ្មីអោយអ្នកចាត់ការទូទៅលោក Jurgen Klopp បន្ទាប់ពីនាំជ័យជំនះលើកពាន UEFA Champion League កាលពីថ្មីៗនេះ

    គ្មានអ្វីជាចំងល់នោះទេដែរថា អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ Jurgen Klopp គឺជាហេតុផលដែរធ្វើអោយក្លឹបហង្សក្រហមលើកពានយក្សនៅអឺរ៉ុបសារជាថ្មីកាលពីថ្ងៃទី២មុននេះ ហើយតាមការរាយការណ៍បានអោយដឹងថាម្ចាស់ក្លឹប Liverpool បានទទួលស្គាល់ពីការខិតខំរបស់លោក Klopp និងបន្តកុងត្រាជាមួយនឹងប្រាក់សម្រាប់នឿយហត់ថ្មីផងដែរ។ បច្ចុប្បន្នកុងត្រារបស់លោក Klopp នឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ខែឧសភា ហើយគាត់បានពន្យល់ប្រាប់ផងដែរថាគាត់មានហេតុផលមួយចំនួនដែរគាត់នឹងមិនចាកចេញពី Anfield មុនកុត្រា។ ហើយបើយោងទៅតាមសារព័ត៌មាន BBC ម្ចាស់ក្លឹប Liverpool ចង់បន្តជាមួយគ្រូបង្វឹកវ័យ៥១ឆ្នាំក្នុងរយៈពេលយូរជាងនេះទៅទៀត។

    បើយោងទៅតាមការរាយការណ៍ BBC ដ៏ដែរ ក្លឹបនឹងបន្តកុងត្រាជាមួយលោក Klopp ហើយគាត់នឹងបន្ថែមរង្វាន់មួយចំនួននៅក្នុងកុងត្រាថ្មីនោះ ដើម្បីជាការដឹងគុណលើសមត្ថផលដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះផ្តល់អោយក្លឹប។ គួរបញ្ជាក់ផងដែរថា Klopp បានចូលរួមជាមួយ Liverpoolនៅក្នុងឆ្នាំ ២០១៥ នៅពេលដែរក្លឹបបានធ្លាក់ទៅពាក់កណ្តាលតារាងនៃលីគ ហើយចាប់តាំងពីលោក Jurden Klopp បានមកដល់ទឹកដី Anfield មកហង្សក្រហម Liverpool មានការប្រសើរឡើងបន្តិចម្តងៗរហូតដល់សព្វថ្ងៃនេះ។ អ្នកគាំទ្របានចាប់ផ្តើមសំគាល់ម្តងរួមមកហើយថាក្លឹប Liverpool នៅក្នុងរដូវកាល២០១៧-២០១៨ បានចាញ់ក្លឹប Man City ក្នុងការលើកពាន Premier League ហើយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Champion Leagueដូចគ្នា៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ Foxsportasia

    Share This Post: