កីឡា

បន្ទាប់ពីលើកពាន Champion Leagueរួចមក ហង្សក្រហម Liverpool បានផ្តល់លុយអោយលោក Jurden Klopp ចំនួន ២៥០លានអឺរ៉ូទុកជាកាដូ ក្នុងការនាំយកកីឡាករលំដាប់ពិភពលោកមួយរូបនៅក្នុងរដូវកាលក្រោយ

BY
Khmernote Media
June 3, 2019

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានត្រៀមជះលុយលើកីឡាករខ្សែប្រយុទ្ធ Neymar របស់ក្លឹប PSG ដើម្បីយកពង្រឹងក្លឹបបន្ទាប់ពីឈ្នះពាន UEFA Champion League។ តាមរយៈសារព័ត៌មាន Don Balon រាយការណ៍ថាក្លឹប Liverpool នឹងបំបែកធនាគាររបស់ខ្លួនដើម្បីនាំយកកីឡាករ Neymarពីក្លឹប PSG ជាកាដូសម្រាប់លោក Jurden Klopp ដែលនាំជ័យជំនះនៅក្នុងពាន Champion League។ ជាមួយគ្នានេះដែរ កីឡាករ Neymar បាននិយាយថារូបគេចាប់អារម្មណ៍លេងនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំល្អជាងគេលើលោកម្នាក់ ហើយត្រូវបានចាប់អារម្មណ៍ផងដែរបន្ទាប់ពីក្លឹប Liverpool ទទួលបានជើងឯកប្រចាំពានធំជាងគេនៅទ្វីបអឺរ៉ុប។

តាមរយៈការរាយការណ៍បានអោយដឹងថា ក្លឹប Liverpool បានត្រៀមលុយ ២៥០លានអឺរ៉ូដើម្បីនាំយកកីឡាករសញ្ជាតិប្រេសុីលពីក្លឹបយក្សរបស់បារាំង។ ទោះជាយ៉ាងនេះក្តីលុយគឺមិនមែនជាបញ្ហានោះទេសំខាន់កីឡាករចង់ទៅឬក៏អត់។ បន្ថែមពីនេះទៅទៀត Neymar ត្រូវបានគេលើកឡើងថារូបគា់ត់មានទំនាក់ទំនងល្អជាមួយ Messi និង Suarez ហើយអាចនឹងធ្វើអោយរូបលោកត្រឡប់ទៅកាន់ទឹកដី Camp Nou វិញប្រសិនបើគាត់សម្រេចចិត្តចាក់ចេញពី PSG នៅរដូវកាលក្រោយនេះ ប៉ុន្តែឥឡូវនេះ​ គាត់អាចនឹងធ្វើការសម្រេចចិត្តទៅចូលរួមជាមួយ Liverpool ជាជាងត្រឡប់ទៅកាន់ La Liga វិញ៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: