ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះវិហារ រៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង «ដើរដើម្បីសន្តិភាព» សម្រាប់ជនភៀសខ្លួន ដើម្បីផ្សារភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាព!
BY SOMATEY
August 23, 2025
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «ដើរដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់ ក្នុងចម្ងាយ ៥គីឡូម៉ែត្រ ស្មើ២ជុំ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព៕



ប្រភព៖ ក្រសួងព័ត៌មាន