កីឡា

Real Madrid យល់ព្រមចុះកុងត្រាជាមួយតារាបាល់ទាត់មកពី Ligue 1នៅក្នុងតំលៃខ្លួន៥០លានអឺរ៉ូ ដើម្បីយកមកជំនួសតំណែង Marcelo

BY
Khmernote Media
June 5, 2019

នាថ្មីៗនេះក្លឹបអធិរាជស Real Madrid បានព្យាយាមប្រមាញ់តារាបាល់ទាត់ជាច្រើនដើម្បីពង្រឹងក្លឹបឡើងវិញបន្ទាប់ពីមិនបានជោគជ័យនៅក្នុងរដូវកាលចាស់ ដែលទើបនឹងបញ្ជប់ថ្មីៗនេះ។ មានព័ត៌មានមួយបានអោយដឹងថា កីឡាករដែរក្លឹប Real Madrid ជិតនាំយកមកបានសម្រេចនោះជាកីឡាករ Ferland Mendy គឺបច្ចុប្បន្នកំពុងលេងក្នុងក្លឹប Lyon របស់ Ligue 1។ បើតាមការរាយការណ៍របស់ Marca បានអោយដឹងថាក្លឹបអធិរាជស នឹងប្រកាសពីការចុះកុងត្រានេះនាពេលឆាប់ៗនេះ បន្ទាប់ពីក្លឹបទើបនឹងចុះកុងត្រាជាផ្លូវការជាមួយខ្សែប្រយុទ្ធវ័យក្មេង Luka Jovic របស់ក្លឹប Frankfurt។ ក្នុងចំណុចនេះដែរ Real Madrid អាចយកកីឡាករ Mendy មួយនេះដើម្បីយកមកជំនួសតំណែងរបស់ Marcelo ហើយជាពិសេសនេះកីឡាករសញ្ជាតិប្រេសុីលរូបនេះបានលេចលឺថានឹងចាកចេញពីទឹកដី Santiago Bernabeu ដូចគ្នា។

តាមការបញ្ជាក់របស់ការរាយការណ៍ដដែលបានអោយដឹងទៀតថា Madrid អាចនឹងចុះកុងត្រារយៈពេល៦ឆ្នាំជាមួយ Mendy ដូចគ្នា មានន័យថានឹងធ្វើដំណើរជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ដែលមានរយៈពេលដូចគ្នាទៅនឹងកីឡាករ Luka Jovic។ គួរអោយដឹងផងដែរថា កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានធ្វើអោយគេចាប់អារម្មណ៍សម្រាប់ Lyon ហើយត្រូវបានតាមប្រមាញ់ដោយក្លឹប Real Madrid និងឥឡូវនេះត្រូវបានយល់ព្រមចុះកុងត្រាជាមួយកីឡាករវ័យក្មេងនៅក្នុងរដូវក្តៅនេះ។ គួរបញ្ជាក់ផងដែរថា លោកគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane បានស្ថិតនៅក្នុងគម្រោងរបស់គាត់ក្នុងការនាំយកីឡាករបន្ថែមទៀតដើម្បីចូលរួម ហើយនៅក្នុងនោះដែរ Eden hazard របស់ Chelsea ក៏ត្រូវបានរំពឹងថានឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះឆាប់ៗផងដែរ ដោយជាមួយនឹងតំលៃខ្លួន ១២០លានអឺរ៉ូ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: