រថយន្ត

ក្រុមហ៊ុន BMW និង Jaguar Land Rover បានសហការគ្នាក្នុងការផលិតរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយតម្លៃរថយន្តនៅលើទីផ្សារ

BY
autoadmin
June 6, 2019

ក្រុមហ៊ុន BMW កាលពីថ្ងៃពុធបានលើកឡើងថា ខ្លួននឹងអភិវឌ្ឍម៉ូទ័រអេឡិចត្រូនិក ប្រអប់លេខ (transmission) និងថាមពលអេឡិចត្រូនិចជំនាន់ក្រោយ ជាមួយនឹងក្រុមហ៊ុន Jaguar Land Rover។ ការសហការនេះវាបានបង្ហាញពីសម្ព័ន្ធភាពពាណិជ្ជកម្មមួយ ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយតម្លៃរថយន្តអគ្គិសនី ដែលកំពុងតែរីកលូតលាស់។ លោក Klaus Froehlich សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន BMW បាននិយាយថា ការសហការនេះនឹងធ្វើឱ្យពួកគេមានឱកាសដើម្បីទទួលបានជោគជ័យបន្ថែមទៀត សម្រាប់តម្រូវការអតិថិជន និងទីផ្សារ ឱ្យបានលឿន។

ក្រុមហ៊ុន BMW និង Jaguar Land Rover បានលើកឡើងថា ពួកគេអាចសន្សំសំចៃថ្លៃចំណាយតាមរយៈការចែករំលែកកំណើនផែនការផលិតកម្ម និងការទិញរួមគ្នា។ ក្រុមហ៊ុននីមួយៗនឹងផលិតឧបករណ៍អេឡិចត្រូនិក នៅក្នុងផលិតកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ លោក Nick Rogers នាយកវិស្វកម្មរបស់ក្រុមហ៊ុន Jaguar Land Rover បាននិយាយថា ពួកគេនឹងបង្កើតរថយន្តអគ្គិសនីដែលល្អជាងគេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះពួកគេត្រូវធ្វើមាត្រដ្ឋានបច្ចេកវិទ្យាសិន ដើម្បីគាំទ្រផលិតផលជំនាន់ក្រោយរបស់ក្រុមហ៊ុន Jaguar និង Land Rover» ៕

អត្ថបទ៖ លីដា
ប្រភព៖ kikistalk

Share This Post: