ខ្មែរណូត

ស្វែងរក

  • កីឡា

    ពិតជាខ្លាំងមែន! ក្រុម Home Sport Youth ដែលជាក្រុមចំណូលថ្មីក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះបានបន្ដដំណើរទៅកាន់វគ្គ 24 ក្រុមចុងក្រោយ

    BY Khmernote Media March 19, 2018
    ពិតជាខ្លាំងមែន! ក្រុម Home Sport Youth ដែលជាក្រុមចំណូលថ្មីក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះបានបន្ដដំណើរទៅកាន់វគ្គ 24 ក្រុមចុងក្រោយ

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី9 រវាងក្រុម​ Home Sport Youth និងក្រុម Fan Sport FT ពិតជាការប្រកួតដ៏ជក់ចិត្តមែនដល់ថ្នាក់អ្នកគាំទ្រអង្គុយមិនជាប់កៅអី ដោយសារតែការប្រកួតនេះសុទ្ធតែក្រុមខ្លាំងប៉ះគ្នា។ ក្រុម Home Sport Youth និងក្រុម Fan Sport FT បញ្ចប់ទៅដោយលទ្ធផល Home Sport Youth យកឈ្នះក្រុម Fan Sport FT ដោយលទ្ធផល 4-3។

    នៅក្នុងការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញសង្កេតឃើញថា មានទស្សនិកជនជាច្រើនបានចូលរួមគាំទ្រលើកទឹកចិត្តក្រុមទាំងពីរ។ ចំណែកឯការប្រកួតរបស់ក្រុមទាំងពីរវិញ អាចនិយាយថាគឺជាការប្រកួតដ៏ស្វិតស្វាញដោយក្រុមទាំងពីរនេះសុទ្ធតែមានយុទ្ធសាស្រ្ដនិងបច្ចេកទេសរៀងៗខ្លួន។ ការសម្រុកនិងការវាយបកលឿនៗនេះពិតជាធ្វើអោយការប្រកួតកាលពីម្សិលមិញនេះកាន់តែមានការជក់ចិត្តបន្ថែមពីលើនេះទៀត។ ចំណែកឯការសុតបញ្ចូលទីរបស់ក្រុមទាំងពីរនេះគឺមានទៅមានមកពិតជាមិនសរសើរមិនបានមែន។ បញ្ចប់ការប្រកួតក្រុម Home Sport Youth យកឈ្នះក្រុម Fan Sport FT ដោយលទ្ធផល 4-3។

    ក្រុម Home Sport Youth សុតបញ្ចូលទីដោយកីឡាករ៖
    1. កីឡាករ កែន ច័ន្ទសុភ័ក្រ សុតបញ្ចូលទីបាន 1 គ្រាប់
    2. កីឡាករ វ៉ាត សំណាង សុតបញ្ចូលទីបាន 2 គ្រាប់
    3. កីឡាករ សាន ដាវីត សុតបញ្ចូលទីបាន 1 គ្រាប់

    ក្រុម Fan Sport FT សុតបញ្ចូលទីដោយកីឡាករ៖
    1. កីឡាករ ណប់ ចាន់ជី សុតបញ្ចូលទីបាន 1 គ្រាប់
    2. កីឡាករ ហ៊ូ សំបូរ សុតបញ្ចូលទីបាន 1 គ្រាប់
    3. កីឡាករ លី សាហ្វី សុតបញ្ចូលទីបាន 1 គ្រាប់

    បុត្រ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay