ក្រុមហ៊ុនតូយ៉ូតាកំពុងបង្កើនផែនការការផលិតរថយន្ដអគ្គិសនី និងអ៊ីដ្រូសែន ឱ្យបាន ១លាន គ្រឿងត្រឹម ឆ្នាំ២០២៥
- BY
- autoadmin
- June 8, 2019
ក្រុមហ៊ុនតូយ៉ូតាកំពុងបង្កើនផែនការការផលិតរថយន្ដអេឡិចត្រូនិច ដើម្បីជំរុញគោលដៅរបស់ខ្លួនក្នុងការលក់រថយន្តឱ្យបាន ៥.៥លានគ្រឿង ក្នុងរយៈពេល ៥ឆ្នាំ និងដើម្បីអភិវឌ្ឍថ្ម solid-state មួយនៅរដូវក្តៅខាងមុខនេះ ខណៈដែលវាប្រជែងដើម្បីឆ្លើយតបនឹងការកើនឡើងនៃការនិយមប្រើរថយន្តអគ្គិសនី (EV: electric vehicles)។ បច្ចុប្បន្នក្រុមហ៊ុនតូយ៉ូតាមានបំណងលក់រថយន្តស៊ីសាំងធម្មតា អគ្គិសនីកូនកាត់ (electric hybrids), រថយន្ត hybrids ក៏ដូចជា រថយន្តអ៊ីដ្រូសែនឱ្យបានចំនួន ៥.៥លានគ្រឿងនៅ ឆ្នាំ២០២៥ ក្នុងនោះពួកគេរំពឹងថា រថយន្តអគ្គីសនីនឹងលក់ឱ្យបានជិត ១លាន គ្រឿង។

លោកអនុប្រធានប្រតិបត្តិជាន់ខ្ពស់លោក Shigeki Terashi ប្រធានក្រុមហ៊ុន Toyota បានគូសបញ្ជាក់នូវផែនការបង្ហាញថ្មី នៅក្នុងរបាយការណ៍សង្ខេបកាលពីថ្ងៃ ទី៧ ខែមិថុនា អំពីផែនការរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។ កាលពីខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុនបាននិយាយថា ខ្លួនចង់លក់រថយន្ដអេឡិចត្រូនិចជាច្រើនគ្រឿងនៅត្រឹម ឆ្នាំ២០៣០ ពោលគឺគម្រោងថ្មីនេះលឿនជាងគម្រោងចាស់ ៥ឆ្នាំ។ លោកបានបន្ថែមថា ក្រុមហ៊ុនចង់បង្ហាញថ្ម solid-state សម្រាប់រថយន្តអេឡិចត្រូនិចនៅមុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិកនារដូវក្តៅឆ្នាំក្រោយនាទីក្រុងតូក្យូ។ បច្ចេកវិទ្យាដែលពួកគេសន្យាថា នឹងផ្តល់ថាមពលថ្មកាន់តែខ្លាំងជាងមុន និងកាន់តែមានសុវត្ថិភាពជាងមុន។ លោក Terashi បាននិយាយថា៖ «គ្រាន់តែមានគម្រោងគឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែផ្តល់ការធានានេះឱ្យបាន»៕



អត្ថបទ៖ លីដា
ប្រភព៖ autonews
- Share This Post:






