ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅឥណ្ឌូណេស៊ី កើនឡើងដល់ ៥០២នាក់, ជាង ៥០០នាក់កំពុងបាត់ខ្លួន និងជាង ២,៥០០នាក់បានរងរបួស

    BY Pheakdey December 1, 2025
    អ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅឥណ្ឌូណេស៊ី កើនឡើងដល់ ៥០២នាក់, ជាង ៥០០នាក់កំពុងបាត់ខ្លួន និងជាង ២,៥០០នាក់បានរងរបួស

    ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ចំ​នួន ៥០២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃទី១ ខែធ្នូ។ ទន្ទឹមគ្នានេះតួលេខអ្នកបាត់ខ្លួនក៏បានកើតឡើងដល់ចំនួន ៥០៨នាក់ផងដែរ។

    បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រៅពីបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនហើយ​ ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះក៏បណ្តាលឱ្យមនុស្សជាង ២,៥០០នាក់បានរងរបួសធ្ងន់និងស្រាល ខណៈមនុស្សជាង ៨០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន។ គួររម្លឹកជូនថា ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺជាខេត្ត West Sumatra ដែលជាដែនដីស្ថិតនៅលើកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: