ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបបិសាចក្រហម Manchester United បោះលុយ ៦០លានផោនម្តងទៀតលើកីឡាករខ្សែការពារមួយរូបនៅក្នុង Premier League បន្ទាប់ពីបរាជ័យក្នុងការចរចាម្តងរួចមកហើយ

    BY Khmernote Media June 10, 2019
    ក្លឹបបិសាចក្រហម Manchester United បោះលុយ ៦០លានផោនម្តងទៀតលើកីឡាករខ្សែការពារមួយរូបនៅក្នុង Premier League បន្ទាប់ពីបរាជ័យក្នុងការចរចាម្តងរួចមកហើយ

    តាមរយៈការរាយការណ៍ចុងក្រោយបានអោយដឹងថា ក្លឹបយក្សក្នុង Premier League បិសាចក្រហម Manchester Untied នឹងបោះលុយ ៦០លានផោនសម្រាប់ខ្សែការពាររបស់ Crystal Palace Aaron Wan Bissaka បន្ទាប់ពីការស្នើរលើកមុនត្រឹមតែ ៤០លានផោនត្រូវបានបដិសេធ។ គួរបញ្ជាក់ផងដែរថា ខ្សែការពារស្លាបស្តាំរបស់ Crystal Palace ដែលទើបតែមានអាយុ ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងរដូវកាល២០១៨-២០១៩ ដោយបានបង្ហាញខ្លួនចំនួន៣៩ប្រកួត នៅក្នុងនោះលេងក្នុង English Premier League 35លើក ហើយ Assists បាល់បាន៤គ្រាប់ផងដែរនៅក្នុងរដូវកាលនេះ។

    បន្ថែមពីនេះទៅទៀតកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះបានធ្វើអោយក្លឹបបិសាចក្រហមកំណត់គោលដៅក្នុងការនាំយកនៅក្នុងរដូវក្តៅនេះដោយសារតែការលេងឡើងជើងគួរអោយកត់សម្គាល់។ នៅក្នុងដើមខែនេះផងដែរ មេរបស់ក្រុមបិសាចក្រហមលោក​  Ole Gunner Solskjear ចង់បានកីឡាកររូបនេះមុនគេ ប៉ុន្តែត្រូវបានបដិសេធជាលើកដំបូង។

    ទន្ធឹមនឹងនេះផងដែរ តាមរយៈប្រព័ន្ធសង្គម Telegraph បិសាចក្រហមបានត្រៀមលុយ៦០លានផោនសម្រាប់ខ្សែការពារស្លាបស្តាំរូបនេះ ដែលច្រើនជាងមុនរហូតដល់២០លានផោនឯណោះ។ តាមរយៈភ្នាក់ងារព័ត៌មានរបស់អង់គ្លេសបានលើកឡើងថា Crystal Palace ចង់ទុកកីឡាកររូបនេះបន្តទៀត ប៉ុន្តែអ្វីៗអាចនឹងផ្លាស់ប្តូរក្រោយការស្នើនូវតំលៃថ្មីនេះ។

    គួររំលឹកផងដែរថា Wan-Bissaka បច្ចុប្បន្នកំពុងលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស U-21ដើម្បីត្រៀមខ្លួនសម្រាប់ពាន European Championship ដែលនឹងប្រព្រឹត្តនៅក្នុងប្រទេសអុីតាលី និងប្រទេស San Marino ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ មួយវិញទៀត កុងត្រារបស់គាត់ជាមួយក្លឹប Crystal Palace នឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២២ ប៉ុន្តែប្រសិនបើគាត់ចង់ចាក់ចេញពីពហុកីឡាដ្ឋាន Selhurst Park នៅរដូវក្តៅនេះ នោះក្លឹបអាចនឹងលក់តារាបាល់ទាត់រូបនេះផងដែរ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: