ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់និងបាក់ដីនៅឥណ្ឌូណេស៊ី កើនឡើងដល់ ៨០០នាក់ និង ៥៦៤នាក់កំពុងបាត់ខ្លួន

    BY Pheakdey December 4, 2025
    តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់និងបាក់ដីនៅឥណ្ឌូណេស៊ី កើនឡើងដល់ ៨០០នាក់ និង ៥៦៤នាក់កំពុងបាត់ខ្លួន

    ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ខ្ទង់ ៨០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time  នៅរសៀលថ្ងៃទី៤ ខែធ្នូ។ ទន្ទឹមគ្នានេះតួលេខអ្នកបាត់ខ្លួនក៏បានកើតឡើងដល់ចំនួន ៥៦៤នាក់ផងដែរ។

    នៅចំពោះមុខគ្រោះមហន្តរាយដ៏គួរឱ្យរន្ធត់នេះ រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី បានប្រកាសថា នឹងដកហូតលិខិតអនុញ្ញាតរុករករ៉ែពីក្រុមហ៊ុនណា ដែលបានរំលោភទៅលើច្បាប់នៅលើកោះស៊ូម៉ាត្រា ដ្បិតសកម្មភាពរុករករ៉ែដោយគឃ្លើនរបស់ក្រុមហ៊ុនទាំងអស់នោះបានរួមចំណែកបំផ្លិចបំផ្លាញធនធានធម្មជាតិនៅលើកោះ និងធ្វើឱ្យកោះត្រូវប្រឈមនឹងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរទៅៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: