ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៣០នាក់រងរបួស និង ៩ម៉ឺននាក់ត្រូវជម្លៀសខ្លួន

    BY Pheakdey December 9, 2025
    គ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៣០នាក់រងរបួស និង ៩ម៉ឺននាក់ត្រូវជម្លៀសខ្លួន

    ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែធ្នូ។ គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ១១ និង ១៥នាទី យប់ថ្ងៃទី៨ ខែធ្នូ និងបានវាយប្រហារទៅលើទីតាំងសំខាន់ៗជាច្រើននៅតំបន់ភាគឦសាននៃប្រទេសជប៉ុន។

    ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរជប៉ុនបានបញ្ជាក់ថា មានពលរដ្ឋចំនួន ៣០នាក់បានរងរបួស និងបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៩០,០០០ជាបន្ទាន់ ហើយអាជ្ញាធរជប៉ុនថែមទាំងបានដាក់ចេញសញ្ញាព្រមានអំពីហានិភ័យការកើតមានរលកយក្សស៊ូណាមិកម្ពស់ ៣ម៉ែត្រទៀតផង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរជប៉ុនបានសម្រេចលុបចោលសេចក្តីព្រមានអំពីការកើតមានរលកយក្សនេះវិញហើយ ក្រោយស្ថានភាពបានត្រលប់មករកភាពជាប្រក្រតីវិញ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

    Share This Post: