ក្រុមហ៊ុនស្រាបៀរ GANZBERG ចែកសំបុត្រឡានក្រុងឥតគិតថ្លៃ ឆ្ពោះទៅកាន់ ២០ខេត្តក្រុងផ្សេងៗគ្នា ចំនួន ៨ ផ្លូវជាតិសំខាន់ៗ
ដំណឹងដ៏ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះដោយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើការនៅភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ជួបជុំក្រុមគ្រួសារ សាច់ញាតិ នៅតាមបណ្តាខេត្តផ្សេងៗគ្នា។ ឡានក្រុងមនុស្សធម៌ របស់ក្រុមហ៊ុន GANZBERG នឹងធ្វើដំណើរទៅកាន់ ២០ខេត្តក្រុងផ្សេងៗគ្នា ដោយឆ្លងកាត់ផ្លូវជាតិសំខាន់ៗចំនួន៨។

ដោយក្នុងនោះរួមមាន៖
១. ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤
២. ខេត្តកំពង់ឆ្នាំង, ពោធិ៏សាត់, បាត់ដំបង ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥
៣. ខេត្តកំពង់ធំ និង ខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវជាតិលេខ ៦
៤. ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ ៥
៥. ខេត្តព្រះវិហារ និង ស្រុកស្រអែម ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦២
៦. ធ្វើដំណើរទៅកាន់ស្រុកអន្លង់វែង ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦៤
៧. ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ស្រុកឆ្លូង, ក្រចេះ, និងខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ផ្លូវជាតិលេខ ៧

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក រហូតអស់សំបុត្រ។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226