ភ្ញាក់ផ្អើលយ៉ាងខ្លាំង! កប៉ាល់កម្សាន្តរបស់មហាសេដ្ឋីពិភពលោកមួយរូបតម្លៃ ២៥០លានដុល្លារ មួយគ្រឿងចូលចតនៅមាត់ទន្លេមុខវាំង
- BY
- autoadmin
- June 11, 2019
ថ្មីៗនេះកប៉ាល់កម្សាន្តតម្លៃ ២៥០លានដុល្លារ មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិ ៥ពាន់លាន ចុះផ្សាយដោយ Forbes និងជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេសលោក Joe Lewis បានចុះចតនៅម្តុំមាត់ទន្លេចតុមុខ និងបង្កឱ្យមានការភ្ញាក់ផ្អើលពីមហាជន។ កប៉ាល់កម្សាន្តនេះត្រូវបានគេឱ្យដឹងថា បានចុះចតទល់មុខសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ស្តង់ដារនៅក្នុងប្រទេសកម្ពុជា។

គួរឱ្យដឹងផងដែរថា កប៉ាល់កម្សាន្តនេះមានឈ្មោះថា Aviva ជាប្រភេទឯកជន និងមានប្រវែង ៩៨ម៉ែត្រ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតនាវាឈ្មោះ Abeking & Rasmussen កាលពី ឆ្នាំ២០១៧ ជាមួយនឹងតម្លៃ ២៥០ លានដុល្លារអាមេរិក។ វាអាចផ្ទុកអ្នកដំណើរបាន ១៦នាក់ (៨បន្ទប់) និងក្រុមនាវិកបានរហូតដល់ ២៥នាក់ (១២បន្ទប់) ជាមួយនឹងសមត្ថភាពផ្ទុកបានរហូតដល់ ៤,៩៦៦ តោន។ វាត្រូវបានជាប់ចំណាត់ថ្នាក់ ទី៤៦ នៅក្នុងចំណោមកំពូលកប៉ាល់កម្សាន្តដ៏ធំបំផុតទាំង ១០០ នៅលើពិភពលោក៕




ប្រភពរូបភាព និងវីដេអូ៖ Cambodia Extreme PowerSports
អត្ថបទ៖ លីដា
- Share This Post:






