មេខ្លោងបោកប្រាស់និងជាអ្នកជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ
ថៃ៖ ជនសង្ស័យដែលជាមេខ្លោងក្នុងប្រតិបត្តិការបោកប្រាស់និងជាអ្នកជាប់ពាក់ព័ន្ធនឹងករណីឃាត់កម្មនិស្សិតកូរ៉េខាងត្បូងយ៉ាងឃោរឃៅនាពេលកន្លងមក ត្រូវបានចាប់ខ្លួននៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី១៣ ខែមករា។ ជនសង្ស័យរូបនេះគឺជាជនជាតិចិន មានឈ្មោះថា Han Mo និងមានអាយុ ៤២ឆ្នាំ។
ប្រភពខាងលើបានបន្តថា លោក Han Mo ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះប្រណិតមួយកន្លែងនៅក្នុងទីក្រុងប៉ាតាយ៉ា ខណៈប្រតិបត្តិការណ៍ចាប់ខ្លួននេះគឺជាប្រតិបត្តិការណ៍រួមគ្នារវាងកងកម្លាំងកូរ៉េខាងត្បូងនិងកងកម្លាំងថៃ។ គួររម្លឹកជូនថា និស្សិតជនជាតិកូរ៉េខាងត្បូងដែលបានទទួលមរណៈភាពយ៉ាងព្រៃផ្សៃនោះមានឈ្មោះថា Park និងមានអាយុ ២២ឆ្នាំ ហើយសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលគេបើកយកមកចតចោលនៅក្បែរភ្នំបូកគោក្នុងខេត្តកំពត នៃប្រទេសកម្ពុជា៕
អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post

