ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ព្រមានចាត់វិធានការកម្រិតធ្ងន់ បើអ៊ឺរ៉ង់នៅបន្តគំរាមកំហែងអាយុជីវិតក្រុមបាតុករ

    BY Pheakdey January 14, 2026
    លោក ដូណាល់ ត្រាំ ព្រមានចាត់វិធានការកម្រិតធ្ងន់ បើអ៊ឺរ៉ង់នៅបន្តគំរាមកំហែងអាយុជីវិតក្រុមបាតុករ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានចាត់វិធានការកម្រិតធ្ងន់ ប្រសិនបើរដ្ឋាភិបាលអ៊ឺរ៉ង់នៅតែបន្តគំរាមកំហែងអាយុជីវិតរបស់ក្រុមបាតុករ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែមករា។ យ៉ាងណាក្តី លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតពីទម្រង់នៃវិធានការនោះទេ។

    ឆ្លើយតបនឹងការព្រមានខាងលើនេះ រដ្ឋាភិបាលអ៊ឺរ៉ង់បានចោទប្រកាន់ថា វាគឺគ្រាន់តែជាលេសរបស់សហរដ្ឋអាមេរិក ដែលចង់ប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើអន្តរាគមន៍ប្រឆាំងនឹងរដ្ឋាភិបាល នៃប្រទេសស្របច្បាប់មួយតែប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ចលនាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ឺរ៉ង់បានកើតឡើងជាច្រើនសប្តាហ៍មកហើយ ខណៈបើយោងតាមរបាយ​ការណ៍របស់អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) បានបង្ហាញថា គិតត្រឹមពេលនេះ ការធ្វើបាតុកម្មបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៣៤នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: