ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារ រួមជាមួយអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យតំបន់រងគ្រោះដោយការវាយប្រហារពីកងទ័ពថៃ កាលពីពេលកន្លងទៅ

    BY soknita January 14, 2026
    អាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារ រួមជាមួយអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យតំបន់រងគ្រោះដោយការវាយប្រហារពីកងទ័ពថៃ កាលពីពេលកន្លងទៅ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារ រួមជាមួយអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យតំបន់រងគ្រោះដោយការវាយប្រហារពីកងទ័ពថៃ កាលពីពេលកន្លងទៅ។ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងជាក្រុមការងារ បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផ្ទាល់លើទីតាំងដែលរងការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក នៅស្រុកអន្លង់វែង ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង និងស្នើសុំឱ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។

    ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារពាក់ព័ន្ធផងដែរ។ ក្រុមការងារបានផ្តោតសំខាន់លើការពិនិត្យនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់។

    បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានការណ៍ហើយ លោក ម៉េត មាសភក្តី បានស្នើសុំយ៉ាងទទូចដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យពាំនាំនូវស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាទុក្ខលំបាក និងការរងគ្រោះរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។

    លោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ការស្នើសុំនេះ គឺក្នុងគោលបំណងស្វែងរក និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែលរងផលប៉ះពាល់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: