ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី

    BY soknita January 14, 2026
    ក្រសួងសាធារណការ ប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី

    (រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី។ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជម្រាបជូនដល់សាធារណជនទាំងអស់ និង គ្រប់អង្គភាពផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកថា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ។

    អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី ដែល បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ បណ្ណសម្គាល់យានជំនិះប្រភេទ ថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះតទៅ៕

    This image has an empty alt attribute; its file name is 22-6.jpg

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: