ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ប្រកាសថាប្រទេសដែលចង់ចូលជាសមាជិកអចិន្ត្រៃយ៍នៃ “ក្រុមប្រឹក្សាសន្តិភាព” ត្រូវបង់វិភាគទានចំនួន ១ពាន់លានដុល្លារអាមេរិក

    BY Pheakdey January 20, 2026
    លោក ដូណាល់ ត្រាំ ប្រកាសថាប្រទេសដែលចង់ចូលជាសមាជិកអចិន្ត្រៃយ៍នៃ “ក្រុមប្រឹក្សាសន្តិភាព” ត្រូវបង់វិភាគទានចំនួន ១ពាន់លានដុល្លារអាមេរិក

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសគិតថ្លៃជាទឹកប្រាក់ចំនួន ១ពាន់លានដុល្លារចំពោះប្រទេសទាំងឡាយណា ដែលចង់ចូលជាសមាជិកអចិន្ត្រៃយ៍នៃ “ក្រុមប្រឹក្សាសន្តិភាព” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែមករា។ សូមបញ្ជាក់ជូនថា “ក្រុមប្រឹក្សាសន្តិភាព” ជាស្ថាប័នមួយ ដែលមានតួនាទីយ៉ាង​សំខាន់ក្នុងការថែរក្សាសន្តិភាព, ដោះស្រាយជម្លោះ និង លើកកម្ពស់សន្តិសុខនិងស្ថិរភាពនៅលើពិភពលោក។

    ថ្លែងនៅក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បានអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំនៃប្រទេសធំៗមួយចំនួនឱ្យសម្រេចចិត្តចូលជាសមាជិកអចិន្ត្រៃយ៍នៃ “ក្រុមប្រឹក្សាសន្តិភាព” ដែលក្នុងពេលបច្ចុប្បន្ននេះគឺរូបលោកផ្ទាល់ជាប្រធានដឹកនៃស្ថាប័នមួយនេះ។ មេដឹកនាំសំខាន់ៗដែលត្រូវបានលោក ដូណាល់ ត្រាំ អញ្ជើញឱ្យចូលជាសមាជិកអចិន្ត្រៃយ៍នៃ “ក្រុមប្រឹក្សាសន្តិភាព” នោះរួមមាន លោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ី, លោក Viktor Orban​ នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី និងលោក Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាជាដើម។ យ៉ាងណាក្តី លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការចូលជាសមាជិកអចិន្ត្រៃយ៍នៃ”ក្រុមប្រឹក្សាសន្តិភាព” ក៏ត្រូវមានលក្ខខណ្ឌមួយចំនួនផងដែរ ដូចជាការបង់ប្រាក់ចំនួន ១ពាន់លានដុល្លារនេះនឹងអនុញ្ញាតឱ្យប្រទេសមួយមានសិទ្ធជាសមាជិកអចិន្ត្រៃយ៍នៃ “ក្រុមប្រឹក្សាសន្តិភាព” ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើក្នុងរយៈពេល ១ឆ្នាំដំបូង ប្រទេសនោះបានបង់ប្រាក់ច្រើនជាង ១ពាន់លានដុល្លារ នោះសុពលភាពជាសមាជិកអចិន្ត្រៃយ៍នៃ”ក្រុមប្រឹក្សាសន្តិភាព” អាចនឹងយូរជាង ៣ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: