កីឡា

Real Madrid នឹងធ្វើការទទួលស្វាគមន៍កីឡាករចំនូលថ្មី Eden Hazard របស់ខ្លួនអោយធំជាងពេលដែល Christiano Ronaldo បានមកដល់ទឹកដីអេស្ប៉ាញកាលពី១០ឆ្នាំមុន

BY
Khmernote Media
June 12, 2019

ក្លឹប  Real Madrid ធ្វើបានយ៉ាងល្អនៅដើមរដូវក្តៅនេះ ដោយបានចុះកុងត្រាជាមួយតារាបាល់ទាត់មួយចំនួនដូចជា Rodrygo, Eder Militao, Luka Jovic និង Eden Hazard។ ជាមួយគ្នានេះដែរកីឡាករ Hazard ដែលនាំមកពីក្លឹបតោខៀវ Chelsea ទើបនឹងប្រកាសនៅអាទិត្យមុននេះ និងត្រូវបានរាយការណ៍ថាគាត់នឹងទទួលបានការស្វាគមន៍ធំជាងកីឡាករ Ronaldo កាលពី១០ឆ្នំាមុន។

គួរបញ្ជាក់ផងដែរថា ១០ឆ្នាំបានកន្លងផុតទៅចាប់តាំងពីកីឡាករ Christiano Ronaldo បានចាកចេញពី Manchester United និងចូលរួមជាមួយក្លឹប Real Madrid ហើយកីឡាករសញ្ជាតិព័រទុយហ្គាលរូបនេះដែលបានផ្លាស់ប្តូរមកទឹកដីអេស្ប៉ាញដែលជាម្ចាស់ពាន Ballon d’Or និងធ្លាប់ជាកីឡាករថ្លៃជាងគេលើលោកត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រប្រហែល៧មុឺននាក់ពេលដែលគាត់បានបង្ហាញខ្លួននៅពហុកីឡាដ្ឋាន Bernerbou។

កាលពីអាទិត្យមុន Real Madrid បានប្រកាសពីការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិប៊ែលស្សុីក Eden Hazard ពីក្លឹប Chelsea ហើយពួកគេនឹងរៀបចំពិធីស្វាគមន៍សម្រាប់កីឡាកររូបនេះ និងសង្ឃឹមថាអាចនឹងមានអ្នកចូលរួមច្រើនជាងពេលដែលពួកគេធ្វើអោយកីឡាករ Christiano Ronaldo។ ទន្ទឹមនឹងនេះផងដែរ ម្ចាស់ពាន Champion Leagues 13លើករូបនេះនឹងរៀបចំពិធីនៅថ្ងៃទី១៣ខែមិថុនាខាងមុខនេះ ម៉ោង៧ល្ងាច ខណៈដែរកីឡាករមួយរូបទៀត Luka Jovic នឹងបង្ហាញខ្លួននៅថ្ងៃទី១២ខែមិថុនាមុនរូបគេចាក់ចេញទៅលេងអោយក្រុមជម្រើសជាតិសឺប៊ី U-21 European Championships៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: