ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២៩នាក់បានបាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះទឹកកកនៅអាមេរិក

    BY Pheakdey January 27, 2026
    មនុស្ស ២៩នាក់បានបាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះទឹកកកនៅអាមេរិក

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះទឹកកកនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧​ ខែមករា។ ទន្ទឹមគ្នានេះតំបន់មួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។

    បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា គិតត្រឹមពេលនេះព្រឹលបានធ្លាក់ក្នុងកម្រិតកម្ពស់ជាមធ្យម ៣០សង់ទីម៉ែត្រនៅតាមបណ្តារដ្ឋជាច្រើន ខណៈយោងតាមការព្យាករណ៍របស់ទីភ្នាក់ងារ The National Weather បានបង្ហាញថា នៅតំបន់ភាគខាងជើងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania ព្រឹលអាចធ្លាក់ក្នុងកម្រិតរហូតដល់ ៥០សង់ទីម៉ែត្រ ហើយសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ -៣១អង្សាសេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: