ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនប្រកាសលុបចោល “ពិធីបុណ្យផ្កាសាគូរ៉ានៅតំបន់ភ្នំហ្វូជី” ដោយសារមានភ្ញៀវទេសចរច្រើនខ្លាំងពេក

    BY Pheakdey February 5, 2026
    ជប៉ុនប្រកាសលុបចោល “ពិធីបុណ្យផ្កាសាគូរ៉ានៅតំបន់ភ្នំហ្វូជី” ដោយសារមានភ្ញៀវទេសចរច្រើនខ្លាំងពេក

    ជប៉ុន៖ ជប៉ុនប្រកាសលុបចោលពិធីបុណ្យ “Mount Fuji Cherry Blossom Festival” ដោយសារមានភ្ញៀវទេសចរច្រើនខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែកុម្ភៈ។ សូមបញ្ជាក់ថា “Mount Fuji Cherry Blossom Festival” គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ល្បីមួយនៅជប៉ុន ដែលត្រូវបានរៀបចំឡើងក្នុងរដូវផ្កាសាគូរ៉ារីក (អាចនៅចុងខែមីនាឬដើមខែមេសា) នៅជុំវិញតំបន់ភ្នំ Fuji។

    បើតាមអាជ្ញាធរក្រុង Fujiyoshida បានព្យាករណ៍ថា ពិធីបុណ្យ “Mount Fuji Cherry Blossom Festival” ដែលគ្រោងនឹងរៀបចំនៅក្នុងរដូវផ្កាសាគូរ៉ារីកក្នុងឆ្នាំ២០២៦នេះ អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តជាតិប្រមាណជា ២០០,០០០នាក់ ដែលជាចំនួនមនុស្សដ៏ច្រើនមួយ ហើយចំនួនភ្ញៀវទេសចរដ៏ច្រើននេះក៏នឹងផ្តល់ការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់យ៉ាងខ្លាំងផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ ប្រទេសជប៉ុនបានទទួលភ្ញៀវទេសចរក្នុងកម្រិតយ៉ាងច្រើនមិនធ្លាប់មាន ពោលគឺមានចំនួនសរុប ៤២,៧លាននាក់ ខណៈនៅក្នុងឆ្នាំ២០២៤ តួលេខភ្ញៀវទេសចរក្នុងប្រទេសជប៉ុនមានត្រឹម ៣៧លាននាក់ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: