អន្តរជាតិ
មនុស្ស ១៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់អគារនៅប្រទេសលីបង់
BY Pheakdey
February 10, 2026
លីបង់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារនៅក្នុងប្រទេសលីបង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១០ ខែកុម្ភៈ។ អគារដែលបានដួលរលំមានចំនួន ២ខ្នង និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Tripoli ភាគខាងជើងនៃប្រទេសលីបង់។

បើតាមអាជ្ញាធរលីបង់បានបញ្ជាក់ថា ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរក៏បានជួយសង្គ្រោះមនុស្សចេញពីគំនរបាក់បែកបានចំនួន ៨នាក់ផងដែរ ខណៈពួកគេបានរងរបួសស្រាលប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងទីក្រុង Tripoli មានអគារចាស់ៗដែលប្រឈមនឹងការដួលរលំជាច្រើនខ្នង ជាក់ស្តែងកាលពីខែមុនអាជ្ញាធរលីបង់បានជូនដំណឹងដល់ម្ចាស់អគារជាង ១០០ខ្នងអំពីហានិភ័យនៃការបាក់រលំអគារផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC