រថយន្ត

ក្រុមហ៊ុន Hyundai ចាប់ដៃជាមួយ Kia Motors ដើម្បីវិនិយោគលើរថយន្តបើកបរស្វ័យប្រវត្តិ

BY
autoadmin
June 13, 2019

ក្រុមហ៊ុន Hyundai Motor Co បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនចាប់ដៃជាមួយក្រុមហ៊ុន Kia Motors Corp វិនិយោគលើរថយន្តបើកបរស្វ័យប្រវត្តិរបស់ Aurora ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិគ្មានមនុស្សបើកនេះ។ ក្រុមហ៊ុន Hyundai បានឱ្យដឹងថា៖ «ជាមួយការវិនិយោគថ្មី ក្រុមហ៊ុនបានព្រមព្រៀងពង្រីកការស្រាវជ្រាវទៅលើប្រភេទបើកបរបានយ៉ូរ (wide range) និងដើម្បីបង្កើតវេទិកាមួយដ៏ល្អ សម្រាប់រថយន្តស្វយ័តរបស់ក្រុមហ៊ុន Hyundai និង Kia ។

កាលពីថ្ងៃចន្ទក្រុមហ៊ុន Aurora (Aurora Innovation) បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Fiat Chrysler ដើម្បីអភិវឌ្ឍយានយន្តបើកបរដោយខ្លួនឯង ហើយ Aurora ក៏ធ្វើការជាមួយក្រុមហ៊ុន Byton ដែលជាក្រុមហ៊ុនផលិតយានយន្តអេឡិចត្រូនិចរបស់ចិនដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA

Share This Post: