ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមនិសិ្សតនិងបាតុករថៃ នាំគ្នាចូលអគាររដ្ឋាភិបាល ដើម្បីទាមទារឱ្យសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតលាលែងពីតំណែង

    BY Pheakdey February 11, 2026
    ក្រុមនិសិ្សតនិងបាតុករថៃ នាំគ្នាចូលអគាររដ្ឋាភិបាល ដើម្បីទាមទារឱ្យសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតលាលែងពីតំណែង

    ថៃ៖ ក្រុមនិសិ្សត និងបាតុករថៃជាច្រើនបាននាំគ្នាសម្រុកចូលអគាររដ្ឋាភិបាលថៃ និងទាមទារឱ្យសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតលាលែងពីតំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English  នៅក្នុងថ្ងៃទី១១ ខែកុម្ភៈ។ ការសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលនេះ បានកើតឡើងក្រោយមន្ត្រីរដ្ឋាភិបាលថៃមិនបានផ្តល់ភ្លើងអគ្គិសនីឱ្យក្រុមបាតុករដើម្បីប្រើប្រាស់ឧបករណ៍បំពងសំឡេងនៅខាងក្រៅអគារ។

    យ៉ាង​ណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការកើតមានអំពើហិង្សានោះទេ។ សូមបញ្ជាក់ជូនថា មានក្រុមនិស្សិត និងពលរដ្ឋថៃជាច្រើនបាននាំគ្នាទៅតវ៉ានៅមុខអគាររដ្ឋាភិបាលថៃជាច្រើនថ្ងៃមកហើយ ពោលគឺចាប់តាំងពីដើមសប្តាហ៍នេះមក ដ្បិតពួកគេមិនពេញចិត្តជាមួយនឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយពួកគេចោទប្រកាន់ថា គណៈកម្មការរៀបចំការបោះឆ្នោតបានជួយលួចបន្លំសន្លឹកឆ្នោតឱ្យគណបក្សដែលបានឈ្នះឆ្នោត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Khaosod English

     

    Share This Post: