ពលរដ្ឋជប៉ុនចាញ់បោកការបោកប្រាស់តាម Online អស់ប្រាក់សរុបជាង ២,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
ជប៉ុន៖ របាយការណ៍មួយបានបង្ហាញថា ក្រុមពលរដ្ឋជប៉ុនបានចាញ់បោកការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតអស់ទឹកប្រាក់សរុបប្រមាណជា ៣២៤,១១ពាន់លានយេន (ជាង ២,១ពាន់លានដុល្លារ)។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែកុម្ភៈបានបញ្ជាក់ថា របាយការណ៍ខាងលើនេះត្រូវវចេញផ្សាយដោយប៉ូលិសជំនាញជប៉ុន ខណៈករណីបោកប្រាស់ត្រូវបានគេគិតពេញមួយឆ្នាំ នៃឆ្នាំ២០២៥កន្លងទៅនេះ។

នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញ ការប្រោកប្រាស់តាមបណ្តាញអ៊ីនធឺណិតដែលបានកើតឡើងចំពោះពលរដ្ឋជប៉ុននោះគឺមាន ២ទម្រង់ ដោយទម្រង់ទី១ គឺជាការបោកបញ្ឆោតឱ្យដាក់ប្រាក់វិនិយោគក្នុងគម្រោងផ្សេងៗដើម្បីទទួលបានប្រាក់ចំណេញ និងទម្រង់ទី២ គឺការល្បួងឱ្យលង់ក្នុងទំនាក់ទំនងស្នេហាក្លែងក្លាយ។ ប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋជប៉ុនដែលជាជនរងគ្រោះក្នុងករណីបោកប្រាស់ខាងលើនេះ គឺភាគជាច្រើជាពលរដ្ឋមានអាយុខ្ទង់៥០ ឆ្នាំ បន្ទាប់មកទៀត គឺពលរដ្ឋមានអាយុខ្ទង់ ៦០ឆ្នាំ និង៤០ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time