ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកប្រកាសថា យោធាគ្រប់ទម្រង់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ធ្វើប្រតិបត្តិការរយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់

    BY Pheakdey February 14, 2026
    អាមេរិកប្រកាសថា យោធាគ្រប់ទម្រង់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ធ្វើប្រតិបត្តិការរយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់

    អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានឱ្យដឹងថា យោធាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើប្រតិ​បត្តិការប្រឆាំងនឹងអ៊ឺរ៉ង់ក្នុងរយៈពេលជាច្រើនសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ ប្រតិ​បត្តិការយោធាគ្រប់ទម្រង់អាចនឹងកើតមានភ្លាមៗ ប្រសិនបើមានបញ្ជាពីលោក ដូណាល់ ត្រាំ។

    ប្រភពខាងលើបានបន្តថា ប្រសិនបើលោក ដូណាល់ ត្រាំ ពិតជាបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ឺរ៉ងើមែននោះ គឺជម្លោះនិងការប្រយុទ្ធគា្នរវាងប្រទេសទាំង ២ អាចនឹងកើតមានឡើងនៅក្នុងរយៈពេលវែង ដ្បិតប្រទេសធំៗទាំង២ នេះសុទ្ធតែមានកម្លាំងយោធាច្រើនសម្បូរបែបដូចៗគ្នា។ សូមបញ្ជាក់ជូនផងដែរថា ជម្លោះការទូតរវាងអាមេរិកនិងអ៊ឺរ៉ង់បានកើតឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពោលគឺក្រោយពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់បានប្រើប្រាស់កងកម្លាំងបង្រ្កាបទៅលើហ្វូងបាតុករយ៉ាងធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យមានមនុស្សរាប់ពាន់នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈអាមេរិកបានទទូចឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ត្រូវស្វែងរកកិច្ចព្រមព្រៀងដោយសន្តិភាពមួយ ដើម្បីបញ្ចប់បញ្ហានៅក្នុងប្រទេសរបស់ខ្លួន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: