ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Air India ត្រូវពិន័យជាង ១០ម៉ឺនដុល្លារ ក្រោយលួចហោះហើរដោយគ្មានការអនុញ្ញាតពីអាជ្ញាធរអាកាសរចណ៍

    BY Pheakdey February 14, 2026
    ក្រុមហ៊ុន Air India ត្រូវពិន័យជាង ១០ម៉ឺនដុល្លារ ក្រោយលួចហោះហើរដោយគ្មានការអនុញ្ញាតពីអាជ្ញាធរអាកាសរចណ៍

    ឥណ្ឌា៖ អាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានពិន័យក្រុមហ៊ុនអាកាសចរណ៍ Air India ជាប្រាក់ចំនួន ១០លានរូពី (១១០,៣៥០ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ ការពិន័យនេះត្រូវបានធ្វើឡើងក្រោយក្រោមហ៊ុនអាកាសចរណ៍ Air India បានធ្វើការហោះហើរដឹកអ្នកដំណើររបស់ខ្លួនជាច្រើនជើង ដោយគ្មានលិខិតអនុញ្ញាតឱ្យហោះហើរពីសំណាក់អាជ្ញាធរជំនាញនោះទេ។

    បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានឱ្យដឹងថា សកម្មភាពហោះហើរដោយបំពានទៅនឹងច្បាប់អនុញ្ញាតខាងលើនេះបានកើតឡើងចំនួន ៨ដង នៅក្នុងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ ​និងបានកើតឡើងចំពោះជើងហោះហើរពីទីក្រុង​ទីក្រុង​ New Delhi ទៅកាន់ទីក្រុង Bengaluru និងជើងហោះហើរពីទីក្រុង Mumbai ទៅកាន់ទីក្រុង Hyderabad ខណៈយន្តហោះសម្រាប់ដឹកអ្នកដំណើរវិញគឺយន្តហោះប្រភេទ Airbus A320។ ​ប្រភពខាងលើបានបន្តថា ការហោះហើរដោយគ្មានលិខិតអនុញ្ញាតពីសំណាក់អាជ្ញាធរអាកាសចរណ៍របៀបនេះ គឺអាចប្រឈមនឹងហានិភ័យគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាក៏បានធ្វើឱ្យក្រុមអ្នកដំណើរបាត់បង់ទំនុកចិត្តចំពោះសេវាកម្មហោះហើររបស់ក្រុមហ៊ុនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: