ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យឥណ្ឌាម្នាក់ បានបាត់បង់ជីវិតក្រោយឆ្លងវិរុសនីប៉ា

    BY Pheakdey February 14, 2026
    គ្រូពេទ្យឥណ្ឌាម្នាក់ បានបាត់បង់ជីវិតក្រោយឆ្លងវិរុសនីប៉ា

    ឥណ្ឌា៖ បុគ្គលិកសុខាភិបាលឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារវិរុសនីប៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរូបនេះមានតួនាទីជាគិលានុបដ្ឋាយិកា ភេទស្រី ខណៈអត្តសញ្ញាណលម្អិតរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

    បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានឱ្យដឹងថា គិលានុបដ្ឋាយិកាខាងលើនេះបានឆ្លងវិរុសនីប៉ាក្នុងពេលកំពុងបំពេញការនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ  West Bengal កាលពីអំឡុងខែមករាកន្លងទៅ។ ប្រភពខាងលើបានបន្តថា ក្រោយរកឃើញថា រូបគាត់បានតេស្តវិជ្ជមានជាមួយវិរុសនីប៉ាហើយ ខាងក្រុមគ្រូពេទ្យជំនាញក៏បានព្យាយាមព្យាបាលរូបគាត់យ៉ាងពិសេសផងដែរ តែជាអកុសលរូបគាត់នៅតែត្រូវស្លាប់បាត់បង់ជីវិតដដែល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: