ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១៦នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅប៉ាគីស្ថាន

    BY Pheakdey February 20, 2026
    មនុស្ស ១៦នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅប៉ាគីស្ថាន

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ អគារដែលជាកន្លែងកើតហេតុនេះគឺជាប្រភេទអគារលំនៅដ្ឋាន មានច្រើនជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi ភាគខាងកើត នៃប្រទេសប៉ាគីស្ថាន។

    បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា អគារបានបាក់រលំយ៉ាងឆាប់រហ័សក្រោយធុងហ្គាសធំមួយបានផ្ទុះឡើង ខណៈមូលហេតុនៃការផ្ទុះធុងហ្គាសនោះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៣នាក់នោះក៏មានទាំងកុមារចំនួន ៦នាក់ និងទារកអាយុ២ខួប ចំនួនម្នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: