ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅប្រេស៊ីល បណ្តាលឱ្យមនុស្ស ២៣នាក់បាត់បង់ជីវិត និង ៤៥នាក់កំពុងបាត់ខ្លួន

    BY Pheakdey February 25, 2026
    ទឹកជំនន់នៅប្រេស៊ីល បណ្តាលឱ្យមនុស្ស ២៣នាក់បាត់បង់ជីវិត និង ៤៥នាក់កំពុងបាត់ខ្លួន

    ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៣នាក់បានស្លាប់បាត់ប​ង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែកុម្ភៈ។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺ រដ្ឋ Minas Gerais ដែលស្ថិតនៅប៉ែកខាងត្បូង​ នៃប្រទេសប្រេស៊ីល។

    បើតាមអាជ្ញាធរប្រេស៊ីលបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏បានបណ្តាលឱ្យពលរដ្ឋប្រេស៊ីលជាង ៤៤០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ ទន្ទឹមគ្នានេះ មានមនុស្ស ៤៥នាក់កំពុងបាត់ខ្លួន​ ខណៈអាជ្ញាធរប្រេស៊ីលកំពុងដុតដៃដុតជើងតាមស្វែងរកពួកគេ បើទោះជាគេមិនសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: