ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Toyota ប្រមូលរថយន្ត Prius ជាង ១,៣០០គ្រឿងនៅសិង្ហបុរីចូលក្រុមហ៊ុនវិញ ក្រោយរកឃើញបញ្ហាបច្ចេកទេសដែលធ្វើឱ្យទ្វារខាងក្រោយអាចបើកដោយខ្លួនឯងក្នុងពេលកំពុងបើកបរ

    BY Pheakdey February 28, 2026
    Toyota ប្រមូលរថយន្ត Prius ជាង ១,៣០០គ្រឿងនៅសិង្ហបុរីចូលក្រុមហ៊ុនវិញ ក្រោយរកឃើញបញ្ហាបច្ចេកទេសដែលធ្វើឱ្យទ្វារខាងក្រោយអាចបើកដោយខ្លួនឯងក្នុងពេលកំពុងបើកបរ

    សិង្ហបុរី៖ ក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្តម៉ាក Prius ជាង ១,៣០០គ្រឿងឱ្យចូលក្រុមហ៊ុនវិញ បន្ទាប់ពីបានរកឃើញកំហុសបច្ចេកទេសនៅក្នុងរថយន្តទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងចំពោះតែរថយន្ត Toyota Prius ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ។

    ប្រភពខាងលើបានបន្តថា កំហុសបច្ចេកទេសនៅក្នុងរថយន្ត Toyota Prius ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីនោះគឺ ប្រព័ន្ធអគ្គិសនីសម្រាប់ចាក់សោទ្វារខាងក្រោយមានបញ្ហា ដែលអាចបណ្តាលឱ្យទ្វារបើកដោយខ្លួនឯងក្នុងអំឡុងពេលរថយន្តកំពុងដំណើរការ។ យ៉ាងណាក្តី កំហុសបច្ចេកទេសខាងលើនេះនៅមិនទាន់បានបង្កបញ្ហាធ្ងន់ធ្ងរចំពោះម្ចាស់រថយន្តណាម្នាក់នៅឡើយទេ ដ្បិតបញ្ហាអាចកើតឡើងនៅពេលដែររថយន្តត្រូវបានលាងទឹកជាមួយនឹងសាប៊ូ ហើយទឹកសាប៊ូនោះបានជ្រាបចូលទៅក្នុងកុងតាក់យ៉ាងច្រើន រហូតបង្កើតឱ្យមានសៀគ្វីរយៈពេលខ្លី ទើបកុងតាក់ទ្វារត្រូវបើដំណើរដោយខ្លួនឯង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: