ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១៧នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រមួយកន្លែងក្នុងប្រទេសឥណ្ឌា

    BY Pheakdey March 2, 2026
    មនុស្ស ១៧នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រមួយកន្លែងក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះក្នុងរោងចក្រមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែមីនា។ រោងចក្រដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Maharashtra ភាគខាងលិច នៃប្រទេសឥណ្ឌា។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ រោងចក្រកាំជ្រួចមួយកន្លែងនៅក្នុងរដ្ឋ Andhra ភាគខាងត្បូងប្រទេសឥណ្ឌាក៏បានកើតហេតុការណ៍ផ្ទុះយ៉ាងខ្លាំងផងដែរ​ ហើយហេតុការណ៍គ្រោះថ្នាក់នោះបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតរហូតដល់ ២១នាក់ និងរបួសចំនួន ៨នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: